ច្បាប់បោះឆ្នោត
បើលោកអ្នកចង់បានព័ត៌មានបន្ថែមស្តីពីច្បាប់បោះឆ្នោត ក្រមបោះឆ្នោត ក្រមសាលាក្រុង ច្បាប់រដ្ឋ និងច្បាប់សហព័ន្ធ សូមចុចលើតំណខាងក្រោម ដើម្បីចូលមើលគេហទំព័រធនធាន និងព័ត៌មានផ្សេងៗបន្ថែមទៀត។
រដ្ឋលេខាធិការរបស់រដ្ឋ California
រដ្ឋលេខាធិការរបស់រដ្ឋ California គឺជាធនធានដ៏សំខាន់ ក្នុងការផ្ដល់ព័ត៌មានមានតម្លៃសម្រាប់ការបោះឆ្នោតក្នុងរដ្ឋ California។
នាយកដ្ឋានទទួលបន្ទុកសិទ្ធិពលរដ្ឋរបស់ក្រសួងយុត្តិធម៌
គេហទំព័ររបស់នាយកដ្ឋានទទួលបន្ទុកសិទ្ធិពលរដ្ឋរបស់ក្រសួងយុត្តិធម៌ផ្ដល់ព័ត៌មានមានអត្ថប្រយោជន៍ជាច្រើនប្រភេទស្ដីពីសិទ្ធិរបស់អ្នកបោះឆ្នោតទូទាំងសហរដ្ឋអាមេរិក។ គេហទំព័រនេះផ្ដល់ព័ត៌មានលម្អិតស្ដីពីច្បាប់បោះឆ្នោតរបស់សហព័ន្ធ និងថាតើវាមានន័យយ៉ាងដូចម្ដេចសម្រាប់អ្នកបោះឆ្នោត។
គណៈកម្មការជំនួយការបោះឆ្នោតរបស់សហរដ្ឋអាមេរិក
ជាធម្មតាត្រូវគេហៅថា EAC, គណៈកម្មការជំនួយការបោះឆ្នោតរបស់សហរដ្ឋអាមេរិកបានត្រូវបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងច្បាប់ Help America Vote Act (ច្បាប់ជួយអាមេរកាំងបោះឆ្នោត, ហៅកាត់ថា HAVA) ហើយទទួលខុសត្រូវក្នុងការបង្កើតសេចក្ដីណែនាំ ឲ្យស្របទៅតាមតម្រូវការរបស់ HAVA, ការអនុម័តិសេចក្ដីណែនាំប្រព័ន្ធបោះឆ្នោតដោយស្ម័គ្រចិត្ត និងការបម្រើភ្នាក់ងារចែកចាយព័ត៌មានរបស់ជាតិស្ដីអំពីការគ្រប់គ្រង់ការបោះឆ្នោត។ EAC ក៏ទទួលខុសត្រូវក្នុងការធ្វើតេស្តសាកល្បងមើល និងផ្ដល់អាជ្ញាប័ណ្ណដល់ប្រព័ន្ធបោះឆ្នោតផងដែរ ព្រមទាំងត្រួតពិនិត្យមើលការចាយវាយថវិការបស់ HAVA។