ព័ត៍មានបន្ថែម
គោលបំណងរបស់សភានីតិបញ្ញត្តិ គឺធានាថា អ្នកបោះឆ្នោតទទួលបានព័ត៌មានពេញលេញអំពីការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលខ្លួនបានផ្តល់ សម្រាប់គោលបំណងបំពេញលិខិតបញ្ជាក់ការចុះឈ្មោះសម្រាប់អ្នកបោះឆ្នោត តាមច្បាប់អនុញ្ញាត។ (សូមមើលក្រមបោះឆ្នោត មាត្រា 2157.1)
ព័ត៌មានស្តីពីលិខិតបញ្ជាក់ការចុះឈ្មោះបោះឆ្នោតរបស់អ្នក នឹងត្រូវបានប្រើដោយមន្ត្រីរៀបចំការបោះឆ្នោត ដើម្បីផ្ញើព័ត៌មានផ្លូវការដល់អ្នកអំពីដំណើរការបោះឆ្នោត ដូចជាទីតាំងនៃកន្លែងបោះឆ្នោតរបស់អ្នក និងបញ្ហា និងបេក្ខជនដែលនឹងបង្ហាញនៅលើ សន្លឹកឆ្នោត។ ការប្រើប្រាស់ព័ត៌មានចុះឈ្មោះអ្នកបោះ ឆ្នោត ជាលក្ខណៈពាណិជ្ជកម្មត្រូវបានហាមឃាត់ ដោយច្បាប់ និងជាបទមជ្ឈិម។ ព័ត៌មានអ្នកបោះ ឆ្នោតអាចត្រូវបាន ផ្តល់ជូន ដល់បេក្ខជនសម្រាប់ការិយាល័យ គណៈកម្មាធិការវាស់វែងសន្លឹកឆ្នោត ឬមនុស្សផ្សេង ទៀតសម្រាប់គោលបំណងនៃការបោះឆ្នោត អ្នកប្រាជ្ញ សារព័ត៌មាន នយោបាយ ឬរដ្ឋាភិបាល ដូចដែលបាន កំណត់ដោយ រដ្ឋលេខាធិការ។ ប័ណ្ណបើកបរ និងលេខសន្តិសុខសង្គម ឬហត្ថលេខារបស់អ្នក ដូចដែល បានបង្ហាញនៅលើប័ណ្ណចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក មិនអាចបញ្ចេញសម្រាប់គោលបំណងទាំងនេះបានទេ។ ប្រសិនបើអ្នកមានចម្ងល់អំពីការប្រើប្រាស់ព័ត៌មាន អ្នកបោះឆ្នោត ឬចង់រាយការណ៍ដោយសង្ស័យថា មានការប្រើប្រាស់ព័ត៌មានខុសឆ្គង សូមទូរស័ព្ទទៅ លេខទូរសព្ទបន្ទាន់ និងជំនួយអ្នកបោះឆ្នោត របស់រដ្ឋលេខាធិការ។ (800) 345-VOTE.
អ្នកបោះឆ្នោតណាដែលប្រឈមមុខនឹងស្ថានភាពគំរាមកំហែងដល់អាយុជីវិត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានស្ថានភាពជាអ្នកបោះឆ្នោតដែលមានព័ត៌មានរក្សាការសម្ងាត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងកម្មវិធី Safe at Home (សុវត្ថិភាពនៅគេហដ្ឋាន) របស់រដ្ឋលេខាធិការរដ្ឋកាលីហ្វ័រញ៉ា។ (សូមមើលក្រមបោះឆ្នោត មាត្រា 2157.2)