Skip to Content

ការបោះឆ្នោតតាមប្រៃសណីយ៍ដែលងាយស្រួលប្រើសម្រាប់អ្នកមានពិការភាព

Interactive Sample Ballot

ការបោះឆ្នោតតាមសំបុត្រ ដោយប្រើប្រៃសណីយ៍ អនុញ្ញាតឱ្យអ្នកបោះឆ្នោតមានលទ្ធភាពចូលប្រើប្រាស់ អាន និងគូសសម្គាល់សន្លឹកឆ្នោតរបស់ពួកគេបានដោយឯកជន និងឯករាជ្យនៅលើឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។

របៀបប្រគល់សន្លឹកឆ្នោតរបស់អ្នក

អ្នកបោះឆ្នោតដែលប្រើសន្លឹកឆ្នោតតាមប្រៃសណីយ៍ដែលអាចប្រើប្រាស់បានសម្រាប់ជនមានពិការភាពត្រូវប្រគល់ សន្លឹកឆ្នោតដែលបានគូសរួចហើយរបស់ខ្លួន ដោយដាក់ក្នុងស្រោមសំបុត្រផ្លូវការដើម្បីប្រគល់សន្លឹកឆ្នោតត្រឡប់មកវិញ។

មានជម្រើសជាច្រើនសម្រាប់ការប្រគល់សន្លឹកឆ្នោតរបស់អ្នកត្រឡប់មកវិញ៖

  • ផ្ញើរតាមប្រៃសណីយ៍ ចូរចងចាំមិនតម្រូវឲ្យបិទតែមប្រៃសណីយ៍ទេ
  • ដោយផ្ទាល់ នៅទីតាំងប្រអប់ទទួលសន្លឹកឆ្នោតតាមប្រៃសណីយ៍ណាមួយ Vote by Mail drop box location 
  • នៅមជ្ឈមណ្ឌលបោះឆ្នោតណាមួយក្នុងខោនធី Los Angeles

ប្រសិនបើសន្លឹកឆ្នោតរបស់អ្នកត្រូវបានបោះត្រាកាលបរិច្ឆេទផ្ញើតាមប្រៃសណីយ៍ នោះមិនត្រូវឱ្យហួសថ្ងៃបោះឆ្នោតឡើយ  នៅពេលការិយាល័យរបស់យើងខ្ញុំទទួលបានសន្លឹកឆ្នោតនោះក្នុងរយៈពេល 7 ថ្ងៃ (EC, § 3020(b).) យើងខ្ញុំនឹងដំណើរការ ផ្ទៀងផ្ទាត់ និងរាប់សន្លឹកឆ្នោតនោះ។

ទាញយកតំណរភ្ជាប់ និងចែករំលែកជាមួយសហគមន៍របស់អ្នក៖ How to Return your Vote by Mail ballots (របៀបផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍របស់អ្នកត្រឡប់មកវិញ)

បាត់ស្រោមសំបុត្រផ្លូវការសម្រាប់ប្រគល់សន្លឹកឆ្នោតត្រឡប់មកវិញមែនទេ?

អ្នកបោះឆ្នោតដែលបាត់ស្រោមសំបុត្រផ្លូវការសម្រាប់ប្រគល់សន្លឹកឆ្នោតត្រឡប់មកវិញ អាច៖

  • សរសេរ បំពេញ និងប្រគល់ ទម្រង់សច្ចាប្រណិធានសម្រាប់សន្លឹកឆ្នោត (Ballot Oath Form) រួមជាមួយសន្លឹកឆ្នោតដែលអ្នកបោះរួច
  • ដាក់បញ្ចូលរួមជាមួយទម្រង់សច្ចាប្រណិធានសម្រាប់សន្លឹកឆ្នោត ព្រមទាំងសន្លឹកឆ្នោតដែលអ្នកបានបោះរួច និងសរសេរ បំពេញលើស្រោមសំបុត្រផ្ទាល់ខ្លួនរបស់អ្នក។
  • ផ្ញើសន្លឹកឆ្នោតដែលអ្នកបានគូសរួច រួមជាមួយទម្រង់សច្ចាប្រណិធានសម្រាប់សន្លឹកឆ្នោត តាមប្រៃសណីយ៍ទៅកាន់៖
  •     ខោនធី Los Angeles
        មន្ត្រីចុះបញ្ជី-មន្ត្រីកត់ត្រា/ស្មៀន ខោនធី
        12400 Imperial Highway
        ចំណាំ៖ ដាក់ផ្ញើតែផ្នែកសន្លឹកឆ្នោតតាមប្រៃសណីយ៍តែប៉ុណ្ណោះ (Vote by Mail Unit) Vote by Mail Unit
        Norwalk, CA 90650

  • ប្រគល់សន្លឹកឆ្នោតរបស់អ្នកនៅ ប្រអប់ទទួលសន្លឹកឆ្នោតផ្លូវការណាមួយ (Official Ballot Drop Box)
  • ប្រគល់សន្លឺកឆ្នោតរបស់អ្នកនៅ មជ្ឍមណ្ឌលបោះឆ្នោតណាមួយ (Vote Center) (ក្នុងកំឡុងម៉ោងបើកដំណើរការរបស់មណ្ឌលបោះឆ្នោត)

ពិនិត្យមើលឡើងវិញនូវសន្លឹកឆ្នោតតាមប្រៃសណីយ៍របស់អ្នកដែលអាចប្រើប្រាស់បានសម្រាប់ជនមានពិការភាព

សន្លឹកឆ្នោតតាមប្រៃសណីយ៍ដែលអាចប្រើប្រាស់បានសម្រាប់ជនមានពិការភាព អនុញ្ញាតឱ្យអ្នកបោះឆ្នោតអាចចូលមើល អាន និងគូសសម្គាល់ជម្រើសលើសន្លឹកឆ្នោតរបស់ខ្លួនដោយឯកជន និងដោយឯករាជ្យតាមរយៈឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ បន្ទាប់ពីពិនិត្យមើលជម្រើសដែលបានជ្រើសរើសរួច អ្នកបោះឆ្នោតត្រូវគូសលើសន្លឹកឆ្នោត ហើយដាក់បញ្ចូលក្នុងស្រោមសំបុត្រផ្លូវការសម្រាប់ប្រគល់សន្លឹកឆ្នោតត្រឡប់មកវិញ រួចផ្ញើតាមប្រៃសណីយ៍ ឬយកទៅដាក់ក្នុងប្រអប់ទទួលសន្លឹកឆ្នោត ឬប្រគល់នៅមណ្ឌលបោះឆ្នោតណាមួយក្នុងខោនធី
Los Angeles។

ចាប់ផ្តើម

របៀបតាមដានសន្លឹកឆ្នោតរបស់អ្នក

ទទួលសារជាអក្សរ អ៊ីមែល និង/ឬសារជាសំឡេងដោយស្វ័យប្រវត្តិដែលផ្តល់ព័ត៌មានផ្ទាល់ខ្លួនអំពីសន្លឹកឆ្នោតដែលអ្នកផ្ញើតាមប្រៃសណីយ៍។ ចុះឈ្មោះប្រើសេវា Where’s My Ballot ។ សេវាកម្មនេះឥតគិតថ្លៃ និងអាចប្រើបានសម្រាប់អ្នកបោះឆ្នោតទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់។ សេវាកម្មនេះផ្តល់ព័ត៌មានថ្មីៗអំពីទីតាំងសន្លឹកឆ្នោតរបស់អ្នក និងពេលវេលាដែលអ្នកអាចរំពឹងថាគេនឹងទទួលបានសន្លឹកឆ្នោតរបស់អ្នក។

ចុះឈ្មោះតាមដាន តើសន្លឹកឆ្នោតរបស់ខ្ញុំនៅឯណា?

របៀបពិនិត្យមើលថាតើសន្លឹកឆ្នោតរបស់អ្នកត្រូវបានទទួល និងរាប់បញ្ចូលក្នុងការរាប់សន្លឹកឆ្នោតហើយឬនៅ?

អ្នកបោះឆ្នោតអាចពិនិត្យមើលស្ថានភាពសន្លឹកឆ្នោតរបស់ខ្លួន ដើម្បីបញ្ជាក់ថាតើសន្លឹកឆ្នោតត្រូវបានទទួល និងរាប់រួចរាល់ហើយឬនៅ? តាមរយៈឧបករណ៍ពិនិត្យស្ថានភាពសន្លឹកឆ្នោតតាមប្រៃសណីយ៍ Vote by Mail Status Tool របស់យើង។ 

របៀបប្រើប្រាស់ និងប្រគល់សន្លឹកឆ្នោតតាមប្រៃសណីយ៍មានលក្ខណៈងាយស្រួលសម្រាប់អ្នកបោះឆ្នោតមានពិការភាព

សំណួរដែលសួរញឹកញាប់

  • តើសេវាបោះឆ្នោតតាមប្រៃសណីយ៍ដែលអាចប្រើប្រាស់បានដោយងាយស្រួលសម្រាប់អ្នកមានពិការភាពគឺជាអ្វី? សេវានេះផ្តល់មធ្យោបាយងាយស្រួលដល់អ្នកបោះឆ្នោតក្នុងការបំពេញសន្លឹកឆ្នោតតាមប្រៃសណីយ៍ ដោយអនុញ្ញាតឱ្យពួកគេចូលមើល អាន និងគូសសម្គាល់ជម្រើសលើសន្លឹកឆ្នោតដោយឯកជន និងដោយខ្លួនឯង តាមរយៈឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។
  • តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំមិនមានស្រោមសំបុត្រសម្រាប់ផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ត្រឡប់ទៅវិញ?សូមទូរសព្ទទៅលេខ 1-213-358-2734 ឬផ្ញើអ៊ីមែលទៅ votebymail@rrcc.lacounty.gov ដើម្បីស្នើសុំកញ្ចប់ឯកសារបោះឆ្នោតតាមប្រៃសណីយ៍ថ្មីមួយ។
  • តើខ្ញុំត្រូវប្រគល់សន្លឹកឆ្នោតតាមប្រៃសណីយ៍ដែលអាចប្រើប្រាស់បានដោយងាយស្រួលសម្រាប់អ្នកមានពិការភាព ដែលបានបំពេញរួចហើយដោយរបៀបណា?
    សូមផ្ញើសន្លឹកឆ្នោតរបស់អ្នកតាមប្រៃសណីយ៍ ដោយត្រូវមានត្រាប្រៃសណីយ៍បញ្ជាក់ថាបានផ្ញើនៅឬមុនថ្ងៃបោះឆ្នោត ឬយកសន្លឹកឆ្នោតរបស់អ្នកទៅដាក់ក្នុងប្រអប់ទទួលសន្លឹកឆ្នោត ឬប្រគល់នៅមជ្ឈមបោះឆ្នោត
    មិនឱ្យហួសម៉ោង 8 យប់ នៅថ្ងៃបោះឆ្នោតឡើយ។ សម្រាប់បញ្ជីទីតាំង សូមចូលទៅកាន់ LAVOTE.GOV។
  • តើខ្ញុំត្រូវប្រគល់សន្លឹកឆ្នោតតាមប្រៃសណីយ៍ដែលបានបំពេញរួច តាមមធ្យោបាយងាយស្រួលប្រើប្រាស់ នៅពេលណា?

      សន្លឹកឆ្នោតត្រូវតែទៅដល់ការិយាល័យទទួលសន្លឹកឆ្នោត ឬមានត្រាប្រៃសណីយ៍បញ្ជាក់ត្រឹមម៉ោង 8 យប់
នៅថ្ងៃបោះឆ្នោត។

ទំនាក់ទំនងពួកយើង

ប្រសិនបើមានសំណួរ សូមទាក់ទងការិយាល័យរបស់យើងខ្ញុំតាមទូរស័ព្ទលេខ 1-213-358-2734 ។
លោកអ្នកក៏អាចផ្ញើអ៊ីមែលមកយើងខ្ញុំតាមអាសយដ្ឋាន ravbm@rrcc.lacounty.gov ផងដែរ។ ravbm@rrcc.lacounty.gov.

 

Icon - Close