Skip to Content

ការបោះឆ្នោតបណ្តោះអាសន្ន

provisional-voting

ការបោះឆ្នោតបណ្តោះអាសន្នត្រូវបានប្រើប្រាស់នៅរដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីឆ្នាំ 1984 មក។ បន្ទាប់ពីបោះឆ្នោតរួច សន្លឹកឆ្នោតបណ្តោះអាសន្នត្រូវបានដាក់ក្នុងស្រោមសំបុត្រពណ៌ផ្កាឈូក និងរក្សាទុកដោយសុវត្ថិភាព ដើម្បីដំណើរការតាមនីតិវិធី។ សន្លឹកឆ្នោតបណ្តោះអាសន្នត្រូវបានរាប់បន្ទាប់ពីមន្ត្រីរៀបចំការបោះឆ្នោតបានផ្ទៀងផ្ទាត់ថា ការចុះឈ្មោះអ្នកបោះឆ្នោតមានសុពលភាព និងអ្នកបោះឆ្នោតនោះមិនបានបោះឆ្នោតស្ទួនឡើយ។

កំណត់ត្រានៃការបោះឆ្នោតកន្លងមកបង្ហាញថា ជាមធ្យម សន្លឹកឆ្នោតបណ្តោះអាសន្នចំនួន 85% ទៅ 90% មានសុពលភាព និងត្រូវបានរាប់បញ្ចូលក្នុងលទ្ធផលបោះឆ្នោត។

អ្នកបោះឆ្នោតអាចពិនិត្យមើលស្ថានភាពសន្លឹកឆ្នោតបណ្តោះអាសន្នរបស់ខ្លួនបាន បន្ទាប់ពីថ្ងៃបោះឆ្នោតចំនួន 30 ថ្ងៃ។

អ្នកបោះឆ្នោតគ្រប់រូបដែលបានបោះឆ្នោតដោយប្រើសន្លឹកឆ្នោតបណ្តោះអាសន្ន មានសិទ្ធិដឹងថា តើសន្លឹកឆ្នោតរបស់ខ្លួនត្រូវបានរាប់បញ្ចូលក្នុងលទ្ធផលបោះឆ្នោតឬអត់ ហើយប្រសិនបើមិនត្រូវបានរាប់ទេ គឺមានសិទ្ធិដឹងពីមូលហេតុដែលសន្លឹកឆ្នោតនោះមិនត្រូវបានរាប់។ 

  • អ្នកបោះឆ្នោតអាចពិនិត្យមើលស្ថានភាពសន្លឹកឆ្នោតរបស់ខ្លួនតាមអុីនធើណេតបាន បន្ទាប់ពីថ្ងៃបោះឆ្នោតចំនួន 30 ថ្ងៃ ដោយប្រើ ឧបករណ៍ស្វែងរកស្ថានភាពសន្លឹកឆ្នោតបណ្តោះអាសន្ន ព័ត៌មានដែលអ្នកត្រូវដឹង ដើម្បីពិនិត្យមើលស្ថានភាពសន្លឹកឆ្នោតរបស់អ្នក៖
    • នាមត្រកូលរបស់អ្នក
    • ថ្ងៃខែឆ្នាំកំណើតរបស់អ្នក
    • លេខផ្ទះរបស់អ្នក (បញ្ចូលតែលេខផ្ទះរបស់អ្នកប៉ុណ្ណោះ មិនចាំបាច់បញ្ចូលឈ្មោះផ្លូវទេ)
  • អ្នកបោះឆ្នោតដែលមិនមានលទ្ធភាពប្រើប្រាស់កុំព្យូទ័រ អាចទូរស័ព្ទទៅលេខ៖ 213-358-2734

តើក្នុងករណីណាខ្លះដែលចាំបាច់ត្រូវបោះឆ្នោតដោយប្រើសន្លឹកឆ្នោតបណ្តោះអាសន្ន?

  •  ePollbook ប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតតាមអេឡិចត្រូនិក បង្ហាញថា អ្នកបោះឆ្នោតបានបោះឆ្នោតរួចហើយដោយផ្ទាល់ ឬតាមប្រៃសណីយ៍។
  •  ePollbook ប្រព័ន្ធកត់ត្រាអ្នកបោះឆ្នោតតាមអេឡិចត្រូនិក បង្ហាញថា អ្នកបោះឆ្នោតមានស្ថានភាពអសកម្ម និងបដិសេធមិនព្រមធ្វើសច្ចាប្រណិធានលើទម្រង់បែបបទដែលផ្ញើជូនអ្នកបោះឆ្នោត។
  •  ePollbook ប្រព័ន្ធកត់ត្រាអ្នកបោះឆ្នោតតាមអេឡិចត្រូនិក បង្ហាញថា អ្នកបោះឆ្នោតមានទីលំនៅក្នុងតំបន់ផ្សេងក្រៅពីខោនធីនេះ។
  •  ePollbook ប្រព័ន្ធកត់ត្រាអ្នកបោះឆ្នោតតាមអេឡិចត្រូនិក បង្ហាញថា អ្នកបោះឆ្នោតមានស្ថានភាពថ្មី (NEW) ហើយអ្នកបោះឆ្នោតមិនបានបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណ។

ហេតុអ្វីបានជាមានការបោះឆ្នោតបណ្តោះអាសន្ន?

  • ការបោះឆ្នោតបណ្តោះអាសន្នធានាថា អ្នកបោះឆ្នោតណាដែលបានចុះឈ្មោះត្រឹមត្រូវ នឹងមិនត្រូវបានបដិសេធសិទ្ធិក្នុងការបោះឆ្នោតឡើយ ប្រសិនបើឈ្មោះរបស់អ្នកបោះឆ្នោតនោះមិនមាននៅក្នុងប្រព័ន្ធកត់ត្រាអេឡិចត្រូនិក (ePollbook) នោះក៏ដោយសារកំហុសបច្ចេកទេសផ្នែករដ្ឋបាល ការដំណើរការទិន្នន័យ ប្រព័ន្ធកុំព្យូទ័រ ឬកំហុសផ្សេងៗ។
  • ការបោះឆ្នោតបណ្តោះអាសន្នផ្តល់លទ្ធភាពឱ្យមន្ត្រីការិយាល័យចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត -មន្ត្រីកត់ត្រា/ស្មៀនខោនធី ផ្ទៀងផ្ទាត់ថា គ្មានអ្នកបោះឆ្នោតណាម្នាក់បោះឆ្នោតស្ទួន ដោយចេតនាក្នុងការបោះឆ្នោតណាមួយឡើយ។
  • អ្នកបោះឆ្នោតអាចបោះឆ្នោតដោយប្រើ សន្លឹកឆ្នោតបណ្តោះអាសន្ននៅមជ្ឈមណ្ឌលបោះឆ្នោតណាមួយក្នុងខោនធីដែលខ្លួនបានចុះឈ្មោះ។ ទោះជាយ៉ាងណា មានតែវិធានការនានាសម្រាប់ការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសបេក្ខជនដែលអ្នកបោះឆ្នោតបានជ្រើសរើសប៉ុណ្ណោះ នឹងត្រូវបានរាប់។

ចុចទីនេះដើម្បីទាញយក និងព្រីនទំព័រព័ត៌មានស្តីពីការបោះឆ្នោតបណ្តោះអាសន្នរបស់យើង។

សូមចងចាំថា នៅពេលមានការសង្ស័យ មិនប្រាកដប្រជា ស្ទាក់ស្ទើរអាចនឹងនាំឲ្យមានការអាក់ខាន ដូច្នះសូមបោះឆ្នោតបណ្តោះអាសន្ន។ អ្នកមានសិទ្ធិបោះឆ្នោតដោយប្រើសន្លឹកឆ្នោតបណ្តោះអាសន្ន មិនគិតថាអ្នកជួបប្រទះបញ្ហាអ្វីខ្លះនៅកន្លែងបោះឆ្នោតនោះទេ។ ដំណើរការបោះឆ្នោតមិនត្រូវបានផ្អាកឡើយ ហើយការបោះឆ្នោតបណ្តោះអាសន្នគឺជាមធ្យោបាយតែមួយគត់ដើម្បីធានាថា អ្នកបោះឆ្នោតទាំងអស់មានឱកាសបោះឆ្នោតនៅថ្ងៃបោះឆ្នោត។

Icon - Close