ភាពងាយស្រួលក្នុងការចូលរួមបោះឆ្នោត
នៅឆ្នាំ 2020 ខោនធី Los Angeles បានផ្លាស់ប្តូរពីការប្រើប្រាស់ទីតាំងបោះឆ្នោតបែបចាស់ មកប្រើមជ្ឈមណ្ឌលបោះឆ្នោតវិញ។ នៅមជ្ឈមណ្ឌលបោះឆ្នោត អ្នកបោះឆ្នោតអាចសម្គាល់សន្លឹកឆ្នោតរបស់ខ្លួនដោយប្រើឧបករណ៍សម្គាល់សន្លឹកឆ្នោត (BMD) ដែលមានមុខងារទំនើបបន្ថែម ដើម្បីបំពេញតម្រូវការរបស់អ្នកបោះឆ្នោតដែលមានតម្រូវការពិសេសទាក់ទងនឹងភាពងាយស្រួលក្នុងការបោះឆ្នោត។ កាលពីមុន អ្នកបោះឆ្នោតដែលមានតម្រូវការទាំងនេះត្រូវបានណែនាំឱ្យទៅបោះឆ្នោតនៅក្នុងស្តង់បោះឆ្នោតដាច់ដោយឡែក។ ឧបករណ៍ BMD រួមបញ្ចូលមុខងារទាំងអស់ដែលជួយសម្រួលដល់ការបោះឆ្នោតនៅក្នុងឧបករណ៍តែមួយ។ បន្ថែមពីលើមុខងារជួយសម្រួលដល់ការបោះឆ្នោតនៅលើឧបករណ៍ BMD ការិយាល័យមន្ត្រីចុះបញ្ជី-មន្ត្រីកត់ត្រា/ស្មៀនខោនធី (RR/CC) បានធ្វើការចុះពិនិត្យទីតាំងជាប្រចាំ និងរៀបចំផែនការកាត់បន្ថយឧបសគ្គ ដើម្បីអនុវត្តនៅតាមមជ្ឈមណ្ឌលបោះឆ្នោតនិមួយៗឲ្យមានភាពរលូន និងដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងផ្តល់ភាពងាយស្រួលក្នុងការបោះឆ្នោតផងដែរ។
ខាងក្រោមនេះគឺជាសេវាកម្មដែលមានផ្តល់ជូននៅមណ្ឌលបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោត៖
- មណ្ឌលបោះឆ្នោតមានភាពងាយស្រួលសម្រាប់អ្នកបោះឆ្នោតគ្រប់រូប៖ ឧបករណ៍បោះឆ្នោតទាំងអស់នៅតាមមណ្ឌលបោះឆ្នោតត្រូវបានរៀបចំឱ្យមានភាពងាយស្រួលប្រើប្រាស់យ៉ាងពេញលេញ។ អ្នកបោះឆ្នោតអាចកំណត់បទពិសោធន៍នៃការបោះឆ្នោតឱ្យសមស្របនឹងតម្រូវការផ្ទាល់ខ្លួន។ អ្នកបោះឆ្នោតអាចកែសម្រួលការកំណត់នៅលើឧបករណ៍សម្គាល់សន្លឹកឆ្នោត រួមមាន កម្រិតពន្លឺផ្ទុយគ្នានៃចំណុចប្រទាក់អ្នកប្រើ ទំហំអក្សរ មុំអេក្រង់ ព្រមទាំងកម្រិតសំឡេង និងល្បឿនសំឡេង។អ្នកបោះឆ្នោតអាចទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតណាមួយទូទាំងខោនធី ក្នុងអំឡុងពេលបោះឆ្នោតដែលមានរយៈពេលរហូតដល់ 11 ថ្ងៃ។
- ដើម្បីស្វែងរកមណ្ឌលបោះឆ្នោតដែលនៅជិតអ្នកបំផុត សូមទូរស័ព្ទទៅលេខ៖ (213) 358-2734 ស្វែងរកមណ្ឌលបោះឆ្នោតដែលនៅជិតអ្នក
- ទោះបីជាឧបករណ៍ទាំងអស់នៅមណ្ឌលបោះឆ្នោតមានភាពងាយស្រួលសម្រាប់អ្នកបោះឆ្នោតគ្រប់រូបក៏ដោយ ក៏អ្នកអាចបោះឆ្នោតលើសន្លឹកឆ្នោតរបស់អ្នកនៅខាងក្រៅទីតាំងមណ្ឌលបោះឆ្នោតបានដែរ (សូមមើលផ្នែក «ការបោះឆ្នោតនៅខាងក្រៅមណ្ឌលបោះឆ្នោត» ខាងក្រោម)។ អ្នកអាចរាយការណ៍អំពីមណ្ឌលបោះឆ្នោតដែលមិនមានភាពងាយស្រួលសម្រាប់អ្នកបោះឆ្នោត តាមរយៈទំព័រ ទំនាក់ទំនង ។
- ជំនួយក្នុងការបោះឆ្នោត៖: យោងតាមច្បាប់រដ្ឋកាលីហ្វ័រញ៉ា អ្នកបោះឆ្នោតណាក៏ដោយដែលត្រូវការជំនួយក្នុងការបោះឆ្នោត មានសិទ្ធិស្នើសុំជំនួយបាន។ បុគ្គលិកនៅមណ្ឌលបោះឆ្នោតអាចផ្តល់ជំនួយបាន ឬអ្នកបោះឆ្នោតអាចជ្រើសរើសបុគ្គលណាម្នាក់តាមជម្រើសរបស់ខ្លួនឱ្យជួយបាន។ ប្រសិនបើអ្នកមិនអាចគូសសន្លឹកឆ្នោតដោយខ្លួនឯងបានទេ អ្នកអាចជ្រើសរើសមនុស្សរហូតដល់ពីរនាក់ ដើម្បីជួយអ្នកក្នុងការបោះឆ្នោត។ បុគ្គលទាំងនោះមិនមែនជានិយោជករបស់អ្នក ភ្នាក់ងាររបស់និយោជកអ្នក ជាមេដឹកនាំរបស់អ្នក ឬភ្នាក់ងារសហជីពការងាររបស់អ្នកឡើយ។
- អ្នកបោះឆ្នោតដែលប្រើរទេះរុញ៖: បច្ចុប្បន្ន មណ្ឌលបោះឆ្នោតគ្រប់កន្លែងមានឧបករណ៍សម្គាល់សន្លឹកឆ្នោត (BMD) ដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួលសម្រាប់អ្នកមានពិការភាព។ អ្នកបោះឆ្នោតដែលប្រើរទេះរុញអាចតម្រូវមុំអេក្រង់សម្រាប់ចុច(BMD)ប៉ះឱ្យសមស្រប និងមានផាសុកភាព ដើម្បីអាចបោះឆ្នោតបានដោយងាយស្រួល។
- ការបោះឆ្នោតតាមតម្រាយផ្លូវនៅខាងក្រៅមណ្ឌលបោះឆ្នោត៖ : អ្នកបោះឆ្នោតណាក៏ដោយដែលមិនអាចចូលទៅដល់តំបន់បោះឆ្នោតនៅក្នុងមណ្ឌលបោះឆ្នោតបាន ដោយសារឧបសគ្គផ្នែកសំណង់ ឬកម្រិតសមត្ថភាពរាងកាយ អាចស្នើសុំបោះឆ្នោតនៅខាងក្រៅមណ្ឌលបោះឆ្នោតបាន។ នៅខាងក្រៅមណ្ឌលបោះឆ្នោតនីមួយៗ មានដាក់ស្លាកសញ្ញាដែលបង្ហាញលេខទូរស័ព្ទសម្រាប់ទាក់ទងបុគ្គលិករៀបចំការបោះឆ្នោត។ បុគ្គលិកនោះនឹងយកសន្លឹកឆ្នោតទៅជូនអ្នកបោះឆ្នោត ជួយអ្នកបោះឆ្នោតប្រសិនបើចាំបាច់ និងដាក់សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតទៅក្នុងហិបឆ្នោត។
- អ្នកបោះឆ្នោតដែលពិការភ្នែក៖ : មណ្ឌលបោះឆ្នោតនីមួយៗនៅក្នុងខោនធីមានបង្ហាញសេចក្តីណែនាំអំពីការបោះឆ្នោតជាអក្សរទំហំធំ។ អ្នកបោះឆ្នោតដែលពិបាកអានសន្លឹកឆ្នោតអាចលៃតម្រូវមុំអេក្រង់(BMD)ប៉ះឱ្យសមស្របនឹងផាសុកភាពរបស់ខ្លួន បង្កើនទំហំអក្សរ និងកែសម្រួលកម្រិតកម្រិតពន្លឺនិងភាពផ្ទុយគ្នានៃពណ៌អេក្រង់នៅលើឧបករណ៍សម្គាល់សន្លឹកឆ្នោត។ ប្រសិនបើអ្នកបោះឆ្នោតមិនអាចអានអត្ថបទនៅលើអេក្រង់បាន ក៏អាចប្រើមុខងារសន្លឹកឆ្នោតជាសំឡេង និងបន្ទះបញ្ជាបានដែរ។ បុគ្គលិកនៅមណ្ឌលបោះឆ្នោតតែងតែមានវត្តមានដើម្បីផ្តល់ជំនួយ។
- ឧបករណ៍សម្គាល់សន្លឹកឆ្នោត៖: ជួយឱ្យអ្នកបោះឆ្នោតអាចកែសម្រួលរបៀបបោះឆ្នោតឱ្យសមស្របនឹងតម្រូវការរបស់ខ្លួនបានយ៉ាងងាយស្រួល។ អ្នកបោះឆ្នោតអាចមើល និងប្រើប្រាស់សន្លឹកឆ្នោតតាមរយៈអេក្រង់ប៉ះ ដែលអាចលៃតម្រូវមុំឱ្យសមស្របនឹងផាសុកភាពរបស់ខ្លួន កែសម្រួលការកំណត់បង្ហាញ ដូចជា ទំហំអក្សរ និងភាពផ្ទុយគ្នានៃពណ៌ ឬប្រើកាសស្តាប់សំឡេង និងបន្ទះបញ្ជា ដើម្បីបំពេញការបោះឆ្នោត។
- ការបោះឆ្នោតតាមប្រៃសណីយ៍ដែលអាចប្រើប្រាស់បានពីចម្ងាយ៖ RAVBM អនុញ្ញាតឱ្យអ្នកបោះឆ្នោតចូលមើល អាន និងគូសសន្លឹកឆ្នោតរបស់ខ្លួនដោយឯកជន ដោយប្រើឧបករណ៍ជំនួយផ្ទាល់ខ្លួន។
- ប្រអប់ទម្លាក់សន្លឹកឆ្នោត៖: កម្មវិធីប្រអប់ទម្លាក់សន្លឹកឆ្នោត Drop Box តាមប្រៃសណីយ៍ ត្រូវបានបង្កើតឡើងជាគំនិតផ្តួចផ្តើមមួយ ដើម្បីផ្តល់ជម្រើសប្រកបដោយសុវត្ថិភាពដល់អ្នកបោះឆ្នោតក្នុងការប្រគល់សន្លឹកឆ្នោតរបស់ខ្លួន។ ប្រអប់ទម្លាក់សន្លឹកឆ្នោតមានបើកឱ្យប្រើប្រាស់ 24 ម៉ោងក្នុងមួយថ្ងៃ (ឬចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច) ដើម្បីផ្តល់មធ្យោបាយប្រគល់សន្លឹកឆ្នោតដែលបានគូសរួច ប្រកបដោយសុវត្ថិភាព ងាយស្រួលប្រើប្រាស់ និងមិនចាំបាច់មានការប៉ះពាល់ផ្ទាល់។
ជំនួយសម្រាប់អ្នកមានពិការភាពនៅតាមមណ្ឌលបោះឆ្នោត
- ការបោះឆ្នោតនៅខាងក្រៅមណ្ឌលបោះឆ្នោត
- អ្នកប្រើប្រាស់រទេះរុញអាចប្រើឧបករណ៍សម្គាល់សន្លឹកឆ្នោត(BMD)បានដោយងាយស្រួល
- អក្សរទំហំធំ និងសេចក្តីណែនាំអំពីការបោះឆ្នោតជាជំហានៗនៅតាមមណ្ឌលបោះឆ្នោត
- សេវាទូរគមនាគមន៍សម្រាប់អ្នកពិការសោតវិញ្ញាណ(ថ្លង់) និងអ្នកមានបញ្ហាស្តាប់សម្លេង(TDD)
- ជំនួយពីបុគ្គលិកនៅមណ្ឌលបោះឆ្នោតនៅគ្រប់ជំហាននៃដំណើរការបោះឆ្នោត
- សន្លឹកឆ្នោតគំរូអន្តរកម្ម (ជាឧបករណ៍ជម្រើសអត្តនោម័តដែលជួយបង្កើនល្បឿននៃដំណើរការបោះឆ្នោត)
- ផ្លាកសញ្ញាចំណតយានយន្តសម្រាប់ជនមានពិការភាព
- សន្លឹកឆ្នោតគំរូអន្តរកម្ម (ជាឧបករណ៍អត្តនោម័តដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោតជ្រើសរើសជម្រើសរបស់ខ្លួនទុកជាមុន មុនពេលទៅបោះឆ្នោតដោយប្រើឧបករណ៍សម្គាល់សន្លឹកឆ្នោត(BMD)ដែលអាចជួយបង្កើនល្បឿននៃដំណើរការបោះឆ្នោត)
- ការចុះឈ្មោះអ្នកបោះឆ្នោតនៅថ្ងៃបោះឆ្នោត / ការចុះឈ្មោះអ្នកបោះឆ្នោតតាមលក្ខខណ្ឌ(CVR)
សំណួរ?
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ភាពងាយស្រួលក្នុងការបោះឆ្នោតសម្រាប់អ្នកមានពិការភាព។ ដើម្បីស្វែងរកមណ្ឌលបោះឆ្នោតដែលនៅជិតអ្នកបំផុត សូមចូលទៅកាន់ ស្វែងរកមណ្ឌលបោះឆ្នោតនៅជិតអ្នក។ ប្រសិនបើអ្នកមានមតិយោបល់ ឬមតិកែលម្អអំពីភាពងាយស្រួលក្នុងការប្រើប្រាស់មណ្ឌលបោះឆ្នោត សូមទាក់ទងមកយើងខ្ញុំ។ សូមបំពេញ ទម្រង់បែបបទតាមអនឡាញសម្រាប់ផ្តល់មតិយោបល់អំពីភាពងាយស្រួលក្នុងការបោះឆ្នោត។