Skip to Content

ក្រុម​បម្រើ​សហគមន៍​ និង​អ្នក​បោះ​ឆ្នោត​ ផ្ដល់​សេវា​មួយ​ចំនួន​ ជូន​សហគមន៍​ទាំង​អស់​ក្នុង​ខោនធី L.A.។​ ព្រឹត្តិការណ៍​ល្បីៗ​មួយ​ចំនួន​រួម​មាន ៖

ការ​អំពាវ​នាវ​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ការ​អំពាវ​នាវ​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​ជា​ព្រឹត្តិ​ការណ៍​សាមញ្ញៗ​ ដែល​ក្រុម​បម្រើ​សហគមន៍​ និង​អ្នក​បោះ​ឆ្នោត​ប្រារព្ធ​ធ្វើ។​ គេ​ដំឡើង​តូប​ ឬ​ដំឡើង​តុ​នៅ​តាម​មូលដ្ឋាន​នានា​ក្នុង​ខោនធី​ L.A. ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ជូន​ប្រជា​ពលរដ្ឋ។

ក្រុម​បម្រើ​សហគមន៍​ និង​អ្នក​បោះ​ឆ្នោត​ផ្ដល់​សេវា​បម្រើ​ជូន​ប្រជា​ពល​រដ្ឋ​ប្រមាណ​ 5.9 លាន​នាក់​ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ក្នុង​ខោនធី Los Angeles ដែល​ក្នុង​នោះ​រួម​មាន​នូវ​ការ​ផ្ដល់​ឱកាស​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​ផ្ដល់​សម្ភារៈ​អប់រំ​អំពី​ការ​បោះ​ឆ្នោត​ ជូន​ប្រជា​ពល​រដ្ឋ។​ ក្នុង​មួយ​ឆ្នាំៗ​ ក្រុម​សេវា​បម្រើ​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​ សិក្ខារ​សាលា​ និង​វេទិការ​ពិភាក្សា​តាម​សហគមន៍​ផ្សេងៗ​ទូទាំង​ខោនធី​ ដើម្បី​ជួយ​ឆ្លើយ​បំភ្លឺ​សំណួរ​ផ្សេងៗ​ ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ ក្នុង​ខណៈ​ដែល​ពួក​គេ​ចេញ​ធ្វើ​ការ​អំពាវ​នាវ​ឲ្យ​ចុះ​បោះ​ឆ្នោត​ និង​ផ្តល់​សម្ភារៈ​បោះ​ឆ្នោត​ជូន​ប្រជា​ពល​រដ្ឋ។

ក្រុមបម្រើ​សហគមន៍​ និង​អ្នក​បោះ​ឆ្នោត​បន្ត​ស្វែង​រក​ការ​ធ្វើ​សហ​ការ​ជា​ដៃគូជា​មួយ​ក្រុម​សហគមន៍​ និង​អង្គការ​មិន​រក​កម្រៃ​ ដើម្បី​ពង្រីក​សមត្ថភាព​ផ្ដល់​សេវា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ខ្លួន​ ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ខោនធី Los Angeles។​ សមាជិក​ក្រុម​សេវា​បម្រើ​ផ្ដល់​ការ​ហ្វឹក​ហ្វឺន ការ​ណែនាំ និង​សម្ភារៈ​បោះ​ឆ្នោត​ ជូន​ក្រុម​អង្គការ​ជា​ដៃគូ​ទាំង​នោះ​ ដើម្បី​ឲ្យ​ពួក​គេ​អាច​ផ្ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ជូន​ប្រជា​ពល​រដ្ឋ​ដោយ​ខ្លួន​ឯង​បាន។

មន្ត្រី​ RR/CC ធ្វើ​សហការ​ជា​ញឹក​ញាប់​ជា​មួយ​ក្រុម​សហគមន៍​ និង​អង្គការ​មិន​រក​កម្រៃ​ខាង​ក្រោម​នេះ ៖

  • សមាគម​អាមេរិកាំង​អ្នក​ចូល​និវត្តន៍ (AARP)
  • មជ្ឈមណ្ឌល​ច្បាប់​អាមេរិកាំង​អាស៊ី​ប៉ាស៊ីហ្វិក (APALC)
  • សម្ព័ន្ធ​ភាព​ដើម្បី​យុត្តិធម៌
  • សិល្បៈ​សម្រាប់ L.A.
  • បុព្វ​ហេតុ​រួម​របស់​រដ្ឋ​ California
  • គម្រោង​ចូលរួម​របស់​រដ្ឋ​ California
  • សម្ព័ន្ធ​សហគមន៍
  • គ្រួសារ​ដែល​អាច
  • ការ​តស៊ូ​មតិ​ក្នុង​ក្រុង
  • មជ្ឈមណ្ឌល​ធនធាន​កូរ៉េ
  • សម្ព័ន្ធ​អ្នក​បោះ​ឆ្នោត​ស្ត្រី
  • សមាគម​​មន្ត្រី​ឡាតាំង​ជាប់​ឆ្នោត​និង​ចាត់​តាំង​ថ្នាក់​ជាតិ (NALEO)
  • រញ្ជួយ​ឆ្នោត
  • វ៉ូតូ​ឡាទីណូ
  • មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សហ​គមន៍​ថៃ

មន្ត្រី​ RR/CC ធ្វើ​សហការ​ជា​ញឹក​ញាប់​ជា​មួយ​គ្រឹះ​ស្ថាន​អប់រំ​ជាន់​ខ្ពស់​ខាង​ក្រោម​នេះ ៖

  • សាកល​វិទ្យាល័យ​រដ្ឋ​ California, Los Angeles (CSULA)
  • សាកល​វិទ្យាល័យ​រដ្ឋ​ California, Northridge (CSUN)
  • មហា​វិទ្យល័យ​ Los Angeles ខាង​កើត (ELAC)
  • សាកល​វិទ្យាល័យ California, Los Angeles (UCLA)
  • សាកល​វិទ្យាល័យ​ California ខាង​ត្បួង (USC)

ការ​ហ្វឹក​ហ្វឺន​មន្ត្រី​កត់ត្រា​រង

ដើម្បី​ជម្រុញ​ និង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពល​រដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នោះ​មន្ត្រី​ RR/CC ត្រូវ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​មន្ត្រី​កត់ត្រា​រង​ សម្រាប់​ពល​រដ្ឋ​ និង​អង្គការ​នានា​ ឲ្យ​ជួយ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ធ្វើ​ញត្តិ​ជូន​ប្រជា​ពល​រដ្ឋ។​

កម្មវិធី​នេះ​ត្រូវ​បាន​គេ​ផ្ដល់​ជូន​សាធារណៈ​ជន​ដោយ​ឥត​គិត​ថ្លៃ។​ បណ្ដា​បគ្គល​ដែល​ទទួល​បាន​ងារ​ជា​មន្ត្រី​កត់ត្រា​រង​ អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ទីណា​ក៏​បាន​ ទូទាំង​ខោនធី​នេះ។

ប្រធាន​បទ​នៃ​ការ​បណ្ដុះ​បណ្ដាល​រួម​មាន​វិធី​ និង​បច្ចេក​ទេស​សម​ស្រប​ សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជូន​ប្រជា​ពល​រដ្ឋ ការ​ជួយ​បំពេញ​ទម្រង់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជូន​ប្រជា​ពល​រដ្ឋ និង​ច្បាប់​បោះ​ឆ្នោត​របស់​រដ្ឋ California​ ដែល​ពាក់​ព័ន្ធ​តម្រូវ​ការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។​ អ្នក​ចូល​រួម​នឹង​ទទួល​បាន​ "The Guide to Registering Voters" ("សៀវ​ភៅ​ណែនាំ​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត") និង​ Deputy Registrar of Voters Certificate (វិញ្ញាប័នប័ត្រ​មន្ត្រី​កំណត់ត្រា​បោះ​ឆ្នោត​រង)​ នៅ​ក្រោយ​ពេល​បាន​បញ្ចប់​កម្មវិធី​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​ម៉ោង​កន្លះ​ និង​ដោយ​ជោគ​ជ័យ។

វគ្គ​បណ្ដុះ​បណ្ដាល​វិញ្ញាប័ន​កម្ម​មន្ត្រី​កត់ត្រា​រង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ការិយាល័យ​ Norwalk របស់​មន្ត្រី​កត់ត្រា-​ចុះបញ្ជី/​ស្មៀន​ខោនធី​ នៅ​អាសយដ្ឋាន​ 12400 Imperial Hwy, Norwalk CA, Room 5219។

បើ​លោក​អ្នក​ ឬ​អង្គការ​របស់​លោក​អ្នក​ចង់​ចូល​រួម​កម្មវិធី​បណ្ដុះ​បណ្ដាល​ ដោយ​ឥត​គិត​ថ្លៃ​នេះ​ ឬ​មាន​សំណួរ​ផ្សេងៗ​ នោះ​សូម​ទាក់​ទង​មក​ផែ្នក​បម្រើ​សហគមន៍​ និង​អ្នក​បោះ​ឆ្នោត​ តាម​ទូរស័ព្ទ​លេខ (562) 345-8364។

យើង​ខ្ញុំ​សូម​អរគុណ​លោក​អ្នក​ ដែល​បាន​ធ្វើ​សហ​ការ​ និង​ជួយ​យើង​ខ្ញុំ​ ដែល​ព្យាយាម​ផ្ដល់​សេវា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ជូន​ប្រជា​ពល​រដុ្ឋ​ក្នុង​ខោនធី​ Los Angeles។

ពិធី​អបអរ​សាទរ​ការ​ចូល​សញ្ជាតិ​ថ្មី

ក្រុម​បម្រើ​សហគមន៍​ និង​អ្នក​បោះ​ឆ្នោត​មាន​មោទន​ភាព​ក្នុង​ការ​ចូល​រួម​ពិធី​អបអរ​សាទរ​ការ​ចូល​សញ្ជាតិ​ថ្មី​ ក្នុង​ខោនធី​ Los Angeles ជា​ប្រក្រតី​ ដើម្បី​ស្វាគមន៍​ពល​រដ្ឋ​ថ្មី​ ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជូន​ពល​រដ្ឋ​ ដែល​ទើប​ចូល​សញ្ជាតិ​ថ្មី​ នៅ​ក្រោយ​ពេល​បិទ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នឹង​នៅ​តែ​មាន​សិទ្ធិ​ អាច​បោះ​ឆ្នោត​ សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ តែ​សាមី​ពល​រដ្ឋ​រូប​នោះ​ ត្រូវ​បង្ហាញ​ភស្តុតាង​បញ្ជាក់​អំពី​សញ្ជាតិ​របស់​ខ្លួន​ ដល់​មន្ត្រី​បោះ​ឆ្នោត​របស់​ខោនធី​ ហើយ​ត្រូវ​ប្រកាស​ថា​ ខ្លួន​ពិត​ជា​រស់​នៅ​ក្នុង​ខោនធី Los Angeles មែន។

បើ​លោក​អ្នក​គ្រោង​នឹង​ចូល​សញ្ជាតិ​ក្នុង​ពេល​ឆាប់ៗ​នេះ​ នោះ​សូម​ត្រៀម​ខ្លួន​ទទួល​មន្ត្រី​ RR/CC ផ្នែក​បម្រើ​សហគមន៍​ និង​អ្នក​បោះ​ឆ្នោត​ ដែល​អាច​នឹង​មក​ជួប​លោក​អ្នក​​ ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ណែនាំ​បង្ហាញ​​អំពី​ជម្រើស​របស់​លោក​អ្នក​ក្នុង​ឋានៈ​ជា​អ្នក​បោះ​ឆ្នោត​ថ្មី​ និង​ជួយ​ឆ្លើយ​បំភ្លឺ​សំណួរ​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ផ្សេងៗ​របស់​លោក​អ្នក។

ការ​បង្ហាញ​របៀប​ប្រើ​ឧបករណ៍​បោះ​ឆ្នោត

មិន​ថា​លោក​អ្នក​ជា​អ្នក​បោះ​ឆ្នោត​ថ្មី​ ឬ​អ្នក​បោះ​ឆ្នោត​ចាស់​ ដែល​តែង​មាន​ចម្ងល់​អំពី​ឧបករណ៍​បោះ​ឆ្នោត​របស់​ខោនធី Los Angeles ទេ​ ការ​បង្ហាញ​របៀប​ប្រើ​ឧបករណ៍​បោះ​ឆ្នោត​នេះ​នឹង​ជួយ​លោក​អ្នក​ច្រើន​ណាស់។​ ទោះ​នៅ​ថ្ងៃ​បោះ​ឆ្នោត​ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​ការិល័យ​បោះ​ឆ្នោត​នីមួយៗ​ នឹង​បង្ហាញ​លោក​អ្នក​អំពី​របៀប​ប្រើ​ឧបករណ៍​បោះ​ឆ្នោត​ទាំង​នេះ​ក៏​ពិត​មែន​ តែ​ការ​ត្រៀម​ខ្លួន​ ដោយ​រៀន​ប្រើ​វា​ជា​មុន​ គឺ​ជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​បំផុត។

ដើម្បី​ឲ្យ​អ្នក​បោះ​ឆ្នោត​ម្នាក់ៗ​ដឹង​ច្បាស់​អំពី​របៀប​ប្រើ​ឧបករណ៍​បោះ​ឆ្នោត​ ដែល​នឹង​ប្រើ​នៅ​ថ្ងៃ​បោះ​ឆ្នោត នោះ​ក្រុម​អ្នក​បម្រើ​សហគមន៍​ និង​អ្នក​បោះ​ឆ្នោត​ នឹង​ស្នើ​សុំ​លោក​អ្នក​ ឲ្យ​ហាត់​ប្រើ​វា​ដោយ​ផ្ទាល់​ដៃ។

នៅ​ពេល​មាន​គេ​ស្នើ​សុំ​ នោះ​ក្រុម​បម្រើ​សហ​គមន៍​ និង​អ្នក​បោះ​ឆ្នោត​នឹង​ដំឡើង​ ហើយ​បង្ហាញ​របៀប​ប្រើ​ឧបករណ៍​បោះ​ឆ្នោត​ នៅ​តាម​វេទិកា​សាធរណៈ​ និង​សហគមន៍​នានា។

ការ​បង្ហាញ​របៀប​ប្រើ​ឧបករណ៍​បោះ​ឆ្នោត​ រួម​មាន ៖

  • ការ​រៀបចំ​ការិយាល័យ​បោះ​ឆ្នោត
  • ការ​ប្រើ​ម៉ាស៊ីន​បោះ​ឆ្នោត InkaVote
  • ការ​ប្រើ​ម៉ាស៊ីន​ថត​សន្លឹក​ឆ្នោត​ PBR (Precinct Ballot Readers)
  • ការ​ប្រើ​ម៉ាស៊ីន​បោះ​ឆ្នោត​ដោយ​ការ​ស្ដាប់​សម្លេង ABB (Audio Ballot Booths)

បើ​លោក​អ្នក​ ឬ​អង្គការ​របស់​លោក​អ្នក​ ចង់​ស្នើ​សុំ​មន្ត្រី​យើង​ខ្ញុំ​ឲ្យ​មក​ប​ង្ហាត់​បង្ហាញ​អំពី​របៀប​ប្រើ​ឧបករណ៍​បោះ​ឆ្នោត​ សូម​ទាក់​ទង​ផ្នែក​បម្រើ​សហគមន៍​ និង​អ្នក​បោះ​ឆ្នោត​ តាម​ទូរស័ព្ទ​លេខ (562) 345-8365។

Icon - Close