Skip to Content

ការបោះឆ្នោតតាមប្រៃសណីយ៍ក្នុងខោនធី Los Angeles

Vote by Mail Notices

ជម្រើសបោះឆ្នោតប្រកបដោយសុវត្ថិភាព ងាយស្រួល និងពេញនិយម

អ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតទាំងអស់នៅក្នុងខោនធីLos Angeles នឹងទទួលបានសន្លឹកឆ្នោតតាមប្រៃសណីយ៍។ អ្នកអាចបោះឆ្នោតដោយសុវត្ថិភាពនៅគេហដ្ឋានរបស់អ្នក ដោយផ្ញើសន្លឹកឆ្នោតអ្នកតាមប្រៃសណីយ៍ត្រឡប់មកវិញ។"

ការផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ នឹងចាប់ផ្តើមមិនឱ្យយឺតជាង 29 ថ្ងៃ ក្នុងកុំឡុងមុនថ្ងៃបោះឆ្នោតនឹងមកដល់។

របៀបផ្ញើសន្លឹកឆ្នោតរបស់អ្នក ត្រឡប់មកវិញ

មានជម្រើសជាច្រើនអំពីរបៀបផ្ញើសន្លឹកឆ្នោតរបស់អ្នក ត្រឡប់មកវិញ៖

ប្រសិនបើសន្លឹកឆ្នោតរបស់អ្នកមានត្រាប្រៃសណីយ៍ត្រឹមថ្ងៃបោះឆ្នោតហើយការិយាល័យរបស់យើងទទួលបានសន្លឹកឆ្នោតនោះក្នុងរយៈពេល 7 ថ្ងៃ (EC, § 3020(b).) យើងនឹងដំណើរការ ផ្ទៀងផ្ទាត់ និងរាប់សន្លឹកឆ្នោតនោះ។ ដើម្បីធានាថាសន្លឹកឆ្នោតរបស់អ្នកត្រូវបានទទួលទាន់ពេលវេលា យើងសូមណែនាំអ្នកឱ្យផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍យ៉ាងហោចណាស់ 7 ថ្ងៃ មុនថ្ងៃបោះឆ្នោតនឹងមកដល់។

ទាញយកតំណរភ្ជាប់ និងចែករំលែកជាមួយសហគមន៍របស់អ្នក៖ របៀបប្រគល់សន្លឹកឆ្នោតតាមប្រៃសណីយ៍

របៀបតាមដានស្ថានភាពសន្លឹកឆ្នោតរបស់អ្នក

ទទួលសារជាអក្សរ តាមអ៊ីមែល និង/ឬសារសម្លេងស្វ័យប្រវត្តិដែលមានព័ត៌មានផ្ទាល់ខ្លួនអំពីសន្លឹកឆ្នោតតាមប្រៃសណីយ៍របស់អ្នក ដោយចុះឈ្មោះចូលប្រើសេវា Where’s My Ballot។ សេវានេះឥតគិតថ្លៃ និងមានសម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតទាំងអស់ ដោយផ្តល់ព័ត៌មានថ្មីៗអំពីទីតាំងសន្លឹកឆ្នោតរបស់អ្នក និងពេលវេលាដែលអ្នកអាចរំពឹងថាគេនឹងទទួលបានសន្លឹកឆ្នោតរបស់អ្នក។

ចូលទៅប្រើសេវា តើសន្លឹកឆ្នោតរបស់ខ្ញុំនៅឯណា?  WHERE'S MY BALLOT

ស្នើសុំសន្លឹកឆ្នោតជំនួស

យើងអាចផ្ញើសន្លឹកឆ្នោតជំនួសតាមប្រៃសណីយ៍ជូនអ្នក ទៅកាន់លំនៅដ្ឋានបច្ចុប្បន្ន ឬអាសយដ្ឋានបណ្តោះអាសន្នរបស់អ្នក សម្រាប់ការបោះឆ្នោតលើកនេះ។ នេះជាការស្នើសុំតែម្តងប៉ុណ្ណោះ ហើយនឹងមិនធ្វើឱ្យមានការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ចំពោះការចុះឈ្មោះបោះឆ្នោតរបស់អ្នកឡើយ។ ថ្ងៃចុងក្រោយសម្រាប់ការស្នើសុំសន្លឹកឆ្នោតជំនួស គឺថ្ងៃអង្គារ ទី 27 ខែតុលា។

ស្នើសុំសន្លឹកឆ្នោតជំនួស

ពិនិត្យមើលថាតើសន្លឹកឆ្នោតរបស់អ្នកត្រូវបានទទួល និងរាប់រួចហើយឬនៅ

អ្នកបោះឆ្នោតអាចបញ្ជាក់ថា សន្លឹកឆ្នោតរបស់ពួកគេត្រូវបានទទួល និងរាប់បញ្ចូលរួចហើយ តាមរយៈឧបករណ៍ពិនិត្យស្ថានភាពសន្លឹកឆ្នោតតាមប្រៃសណីយ៍  Vote by Mail Status Tool។ 

កម្មវិធីពិនិត្យស្ថានភាពសន្លឹកឆ្នោតតាមប្រៃសណីយ៍ ត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់យប់។ ប្រសិនបើអ្នកទទួលបានការជូនដំណឹងបញ្ជាក់ពី Ballot Trax នោះកម្មវិធីពិនិត្យស្ថានភាពសន្លឹកឆ្នោតតាមប្រៃសណីយ៍ VBM នឹងបង្ហាញស្ថានភាពសន្លឹកឆ្នោតរបស់អ្នកនៅថ្ងៃបន្ទាប់។

តើអ្នកត្រូវការអ្នកតំណាងដើម្បីទៅយកសន្លឹកឆ្នោតតាមប្រៃសណីយ៍របស់អ្នកទេ?

អ្នកបោះឆ្នោតដែលត្រូវការ ឬតម្រូវឱ្យមានអ្នកតំណាងទៅទទួលយកសន្លឹកឆ្នោតជំនួសត្រូវបំពេញ និងប្រគល់ត្រឡប់មកវិញនូវ ពាក្យស្នើសុំសន្លឹកឆ្នោតប្រៃសណីយ៍ជំនួស តាមរយៈអ្នកតំណាង។

សេចក្តីថ្លែងការណ៍របស់អ្នកតំណាង (ជំហានទី 8) ត្រូវចុះហត្ថលេខានៅចំពោះមុខបុគ្គលិករបស់ការិយាល័យចុះបញ្ជី-មន្ត្រីកត់ត្រា។ ពាក្យស្នើសុំនេះត្រូវប្រគល់ជូនដោយផ្ទាល់ទៅការិយាល័យចុះបញ្ជី-កត់ត្រា/ស្មៀន ប្រចាំខោនធី ដោយតំណាងរបស់អ្នកបោះឆ្នោត។ តំណាងរបស់អ្នកបោះឆ្នោតនឹងទទួលបានសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ ជំនួសអ្នកបោះឆ្នោតនៅថ្ងៃដដែល។

ការប្រគល់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ

ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ ត្រូវប្រគល់ជូនការិយាល័យចុះបញ្ជី-កត់ត្រា/ស្មៀនខោនធី Los Angeles។ នៅពេលការិយាល័យរបស់យើងទទួលបាន និងដំណើរការតាមសំណើ បន្ទាប់ពីនោះសន្លឹកឆ្នោតតាមប្រៃសណីយ៍ថ្មីមួយ នឹងត្រូវផ្ញើទៅកាន់អាសយដ្ឋានដែលបានផ្តល់នៅក្នុងពាក្យស្នើសុំ។

ខាងក្រោមនេះជាជម្រើសងាយស្រួលសម្រាប់ការប្រគល់មកវិញរបស់អ្នក៖

បោះឆ្នោតតាមប្រៃសណីយ៍

មន្ត្រីចុះបញ្ជី-មន្ត្រីកត់ត្រា/ស្មៀនខោនធី

ប្រអប់សំបុត្រលេខ 60002

City of Industry, CA 91716-0002

ស្នើសុំសន្លឹកឆ្នោតជាភាសាផ្សេង

ខោនធី L.A. ផ្តល់សេវាកម្មភាសាពេញលេញ និង/ឬជំនួយជាភាសារហូតដល់ 18 ភាសា។

ដើម្បីស្នើសុំសន្លឹកឆ្នោត ឬឯកសារបោះឆ្នោតជាភាសាផ្សេង សូមទូរស័ព្ទទៅផ្នែកសេវាពហុភាសា របស់យើងតាមលេខ 800-815-2666 ជម្រើសទី 3។

ការផ្ទៀងផ្ទាត់ហត្ថលេខា និងករណីបាត់ហត្ថលេខាលើសន្លឹកឆ្នោតតាមប្រៃសណីយ៍

យើងយល់ថា កាលវេលាឆ្នាំកន្លងផុតទៅ ហត្ថលេខារបស់អ្នកប្រាកដជាមានការប្រែប្រួលផ្លាស់ប្តូរទំរង់។ ប្រសិនបើហត្ថលេខានៅលើស្រោមសំបុត្រប្រគល់សន្លឹកឆ្នោតត្រឡប់មកវិញរបស់អ្នក Vote by Mail មិនត្រូវគ្នានឹងហត្ថលេខាដែលមាននៅក្នុងមូលដ្ឋានទិន្នន័យចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកដែលយើងមានស្រាប់ ឬប្រសិនបើអ្នកបានប្រគល់សន្លឹកឆ្នោតរបស់អ្នកដោយមិនបានចុះហត្ថលេខាលើស្រោមសំបុត្រ នោះយើងនឹងជូនដំណឹងដល់អ្នកតាមប្រៃសណីយ៍។ ក្នុងករណីហត្ថលេខាមិនត្រូវគ្នា ឬសន្លឹកឆ្នោតមិនមានហត្ថលេខា យើងស្នើឱ្យអ្នកបំពេញ និងប្រគល់ត្រឡប់មកវិញនូវ សេចក្តីថ្លែងការណ៍ផ្ទៀងផ្ទាត់ហត្ថលេខា និងសន្លឹកឆ្នោតដែលមិនមានហត្ថលេខា។

ហត្ថលេខារបស់អ្នកជា តម្រូវការ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក និងដំណើរការសន្លឹកឆ្នោត។

Icon - Close