Skip to Content

ប្រើប្រាស់ការបោះឆ្នោតតាមសំបុត្រប្រៃសណីយ៍

Interactive Sample Ballot

ការបោះឆ្នោតតាមសំបុត្រ ដោយប្រើប្រៃសណីយ៍ អនុញ្ញាតឱ្យអ្នកបោះឆ្នោតមានលទ្ធភាពចូលប្រើប្រាស់ អាន និងគូសសម្គាល់សន្លឹកឆ្នោតរបស់ពួកគេបានដោយឯកជន និងឯករាជ្យនៅលើឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។

របៀបផ្ញើសន្លឹកឆ្នោតរបស់អ្នកត្រឡប់មកវិញ

អ្នកបោះឆ្នោតតាមសំបុត្រ ដោយប្រើប្រៃសណីយ៍ នូវសន្លឹកបោះឆ្នោតដែលបានគូសនូវជម្រើសរបស់ពួកគេរួចដាក់ក្នុងស្រោមសំបុត្រផ្លូវការផ្ញើត្រឡប់មកវិញ។

មានជម្រើសជាច្រើនអំពីរបៀបផ្ញើត្រឡប់សន្លឹកឆ្នោតរបស់អ្នកមកវិញ៖

  • តាមប្រៃសណីយ៍ មិនចាំបាច់បិតតែមប្រៃសណីយ៍ទេ
  • ដោយផ្ទាល់នៅទីតាំងប្រអប់ទម្លាក់សន្លឹកឆ្នោតណាមួយ Vote by Mail drop box location
  • នៅមជ្ឈមណ្ឌលបោះឆ្នោតណាមួយក្នុងខោនធី LA

ប្រសិនបើសន្លឹកឆ្នោតរបស់អ្នកត្រូវបានសម្គាល់ដោយថ្ងៃបោះឆ្នោត ហើយទទួលបានក្នុងរយៈពេល 7 ថ្ងៃ (EC, § 1605(d).) ដោយនាយកដ្ឋានរបស់យើង យើងនឹងដំណើរការ ផ្ទៀងផ្ទាត់ និងរាប់សន្លឹកឆ្នោតនោះ។

ទាញយក និងចែករំលែកជាមួយសហគមន៍របស់អ្នក៖ របៀបត្រឡប់សន្លឹកឆ្នោតតាមប្រៃសណីយ៍របស់អ្នកវិញ

បាត់ស្រោមសំបុត្រត្រឡប់មកវិញជាផ្លូវការរបស់អ្នក?

អ្នកបោះឆ្នោតដែលបាត់ស្រោមសំបុត្រត្រឡប់មកវិញផ្លូវការរបស់ពួកគេអាច៖

ពិនិត្យមើលការបោះឆ្នោតតាមសំបុត្រប្រៃសណីយ៍ដែលអ្នកអាចចូលមើលបាន

ការបោះឆ្នោតតាមសំបុត្រ ដោយប្រើប្រៃសណីយ៍ដែលអាចចូលដំណើរការបានអនុញ្ញាតឱ្យអ្នកបោះឆ្នោតមានសមត្ថភាពចូលប្រើ អាន និងសម្គាល់សន្លឹកឆ្នោតរបស់ពួកគេដោយឯកជន និងឯករាជ្យនៅលើឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ នៅពេលដែលអ្នកបោះឆ្នោតបានពិនិត្យមើលការជ្រើសរើសរបស់ពួកគេហើយ ពួកគេត្រូវតែសរសេរបំពេញសន្លឹកឆ្នោតនោះ ហើយដាក់វានៅក្នុងស្រោមសំបុត្រផ្លូវការផ្ញើរត្រឡប់មកវិញតាមប្រៃសណីយ៍ ឬទម្លាក់វាទៅក្នុងប្រអប់ទម្លាក់សន្លឹកឆ្នោត ឬនៅមជ្ឈមណ្ឌលបោះឆ្នោតណាមួយនៅក្នុងខោនធី LA.។

ចាប់ផ្តើម

របៀបតាមដានសន្លឹកឆ្នោតរបស់អ្នក

ទទួលសារផ្ទាល់ខ្លួនជាអក្សរ អ៊ីមែល និង/ឬសារសំឡេងស្វ័យប្រវត្តិអំពីសន្លឹកឆ្នោតបោះតាមសំបុត្រ ដោយប្រើប្រៃសណីយ៍របស់អ្នកដោយការចែកចាយ (សាប់ស្ក្រែប) Where's My Ballot។ នេះគឺជាសេវាកម្មឥតគិតថ្លៃសម្រាប់អ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ដែលផ្តល់ជូនអ្នកនូវព័ត៌មានបច្ចុប្បន្នភាពអំពីកន្លែងដែលសន្លឹកឆ្នោតរបស់អ្នកស្ថិតនៅនិងពេលដែលអ្នកអាចរំពឹងថានឹងទទួលបានវា។

ចែកចាយសន្លឹកឆ្នោតរបស់ខ្ញុំនៅឯណា

របៀបឆែកមើល ប្រសិនបើសន្លឹកឆ្នោតរបស់អ្នកត្រូវបានទទួល និងរាប់

អ្នកបោះឆ្នោតអាចឆែកមើលស្ថានភាពនៃសន្លឹកឆ្នោតរបស់ពួកគេ ដើម្បីបញ្ជាក់ថាវាត្រូវបានចែកចាយ ទទួល    និងត្រូវបានរាប់តាមប្រតិបត្តិការណ៍របស់យើងតាម ស្ថានភាពឧបករណ៍បោះឆ្នោតតាមប្រៃសណីយ៍ 

របៀបចូលប្រើប្រាស់ការផ្ញើសន្លឹកបោះឆ្នោតត្រឡប់មកវិញ តាមប្រៃសណីយ៍

សំណួរដែលសួរជាញឹកញយ

  • តើអ្វីទៅជាការបោះឆ្នោតតាមសំបុត្រ ដោយប្រើប្រៃសណីយ៍ដែលអាចចូលដំណើរការបាន? ការបោះឆ្នោតតាមប្រៃសណីយ៍ដែលអាចចូលដំណើរការបានផ្តល់ឱ្យអ្នកបោះឆ្នោតនូវមធ្យោបាយដែលអាចចូលដំណើរការបានក្នុងការគូសបំពេញសន្លឹកឆ្នោតបោះតាមសំបុត្រ ដោយប្រើប្រៃសណីយ៍ អនុញ្ញាតឱ្យពួកគេចូលប្រើ អាន និងសម្គាល់សន្លឹកឆ្នោតរបស់ពួកគេបានដោយឯកជន និងឯករាជ្យនៅលើឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។
  • តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនមានស្រោមសំបុត្រសម្រាប់ផ្ញើត្រឡប់មកវិញនូវការបោះឆ្នោតតាមប្រៃសណីយ៍របស់ខ្ញុំ?
    សូមទូរស័ព្ទទៅលេខ 1-800-815-2666 ឬផ្ញើអ៊ីមែលទៅកាន់ Votebymail@rrcc.lacounty.gov ដើម្បីស្នើសុំកញ្ចប់បោះឆ្នោតតាមសំបុត្រ ដោយប្រើប្រៃសណីយ៍ជាថ្មី។
  • តើខ្ញុំអាចប្រគល់សន្លឹកឆ្នោតបោះតាមសំបុត្រដែលបានបំពេញរួចរាល់ ក្នុងការចូលដំណើរការដោយរបៀបណា?
    ផ្ញើសន្លឹកឆ្នោតរបស់អ្នកដើម្បីឱ្យវាមានត្រាសម្គាល់ប្រៃសណីយ៍នៅលើនោះ ឬមុនថ្ងៃបោះឆ្នោត ឬទម្លាក់សន្លឹកឆ្នោតរបស់អ្នកក្នុងប្រអប់ទម្លាក់ ឬមជ្ឈមណ្ឌលបោះឆ្នោតត្រឹមម៉ោង 8 យប់នៅថ្ងៃបោះឆ្នោត។ សម្រាប់បញ្ជីទីតាំង សូមចូលទៅកាន់ LAVOTE.GOV.
  • តើខ្ញុំត្រូវបញ្ចប់ការប្រគល់សន្លឹកឆ្នោតបោះតាមសំបុត្រ ដោយប្រើប្រៃសណីយ៍របស់ខ្ញុំនៅពេលណា?
    សន្លឹកឆ្នោតត្រូវតែទទួលបាន ឬមានត្រាប្រៃសណីយ៍សម្គាល់ត្រឹមម៉ោង 8 យប់ PST នៅថ្ងៃបោះឆ្នោត។

ទំនាក់ទំនងពួកយើង

មានសំណួរ? សូមទាក់ទងការិយាល័យរបស់យើងតាមទូរស័ព្ទលេខ 1-800-815-2666 ជម្រើសទី 2 ។ អ្នកក៏អាចផ្ញើអ៊ីមែលមកយើងនៅ ravbm@rrcc.lacounty.gov.

 

Icon - Close