Skip to Content

គ្រប់​អ្នក​បោះ​ឆ្នោត​​ទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតនៅក្នុងL.A. ​ខោនធី មានសមត្ថភាពក្នុងការជ្រើសរើស​គណបក្សដែល​ខ្លួន​ស្រឡាញ់​ រួមបញ្ចូលទាំងជម្រើស​ដើម្បីជ្រើសរើស​ "គ្មានគណបក្សអាទិភាព។ "

អានអំពីគណបក្សនយោបាយផ្សេងៗ​ដូចខាងក្រោម។

គណបក្សនយោបាយ

គណបក្សអាមេរិកាំងឯករាជ្យ

គណបក្សអាមេរិកាំងឯករាជ្យ

សហរដ្ឋអាមេរិក និង California ត្រូវការការដឹកនាំពីគណបក្សអាមេរិកាំងឯករាជ្យ (California សាខានៃគណបក្សរដ្ឋធម្មនុញ្ញរដ្ឋ)។

យើងសូមសន្យាដើម្បី ៖

 • បញ្ឈប់សង្គ្រាមមិនបានចេញសេចក្តីប្រកាស ដែលកំពុងចំណាយជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាមេរិក និង ប្រាក់បង់ពន្ធដាររាប់ពាន់លានដុល្លារ;
 • បញ្ឈប់ការចំណាយខ្ជះខ្ជាយ រួមទាំងជំនួយបរទេស ហើយយកចិត្តទុកដាក់ទៅលើតម្រូវការក្នុងស្រុករបស់សហរដ្ឋអាមេរិកវិញ;
 • បញ្ចប់ការផ្តល់ហិរញ្ញប្បទានបំណុលទាំងរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលរដ្ឋ;
 • លុបបំបាត់ពន្ធប្រាក់ចំណូលរបស់សហព័ន្ធ និង ស្ដារឡើងវិញនូវប្រព័ន្ធប្រាក់ចំណូលផ្អែកទៅលើពន្ធនាំទំនិញចេញចូល;
 • បញ្ចប់ការចូលរួមភ្លាមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ មានដូចជា NAFTA និង អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបញ្ឈប់ការបញ្ជូនការងារដែលបានថ្លៃខ្ពស់របស់អាមេរិកទៅបណ្តាប្រទេសក្រៅ;
 • កាត់បន្ថយអន្តោប្រវេសន៍ និង បញ្ឈប់ការឧបត្ថម្ភទាំងអស់របស់រដ្ឋាភិបាលទៅដល់ជនបរទេសខុសច្បាប់;
 • ការពារតម្លៃសីលធម៍របស់សហរដ្ឋអាមេរិក រក្សាព្រះជាម្ចាស់ក្នុងពាក្យសន្យានៃភក្ដីភាព;
 • ការពារសិទ្ធិរស់រានមានជីវិតរបស់ទារកដែលមិនទាន់កើត;
 • គាំទ្រស្តង់ដារខ្ពស់នៅក្នុងវិស័យអប់រំរួមទាំងការលើកទឹកចិត្តនៃសាលាឯកជន និង សាលារៀនតាមផ្ទះ;
 • បញ្ឈប់ការរំលោភដល់អ្នកប្រើប្រាស់ និង អ្នកបង់ពន្ធដារដោយធ្វើឲ្យមានប្រយោជន៍ផ្តាច់មុខក្នុងថាមពល/គ្រឿងប្រើប្រាស់សាធារណៈ ផ្សេងៗ;
 • ការពារសិទ្ធិវិសោធនកម្មលើកទីពីរ;
 • ស្តារឡើងវិញនូវប្រព័ន្ធ គ្មានប្រាក់បំណុល, គ្មានការប្រាក់;
 • លុបបំបាត់ពន្ធរថយន្តក្នុងរដ្ឋ California; មិនមានអាជ្ញាប័ណ្ណបើកបរសំរាប់ជនខុសច្បាប់។

បោះឆ្នោតឲ្យគណបក្សអាមេរិកាំងឯករាជ្យដែលជាគណបក្សតែមួយគត់កំពុងគាំទ្រយ៉ាងពេញលេញដល់ វីរៈភាពរបស់ប្រធានឧត្តមចៅក្រម Roy Moore ដែលគាំទ្រសិទ្ធិរបស់រដ្ឋដើម្បីទទួលស្គាល់ព្រះជាម្ចាស់ និង បញ្ញត្តិទាំងដប់ប្រការ របស់ព្រះជាម្ចាស់។

បណ្ឌិត Mark Jerome Seidenberg ជាប្រធានប្រចាំរដ្ឋ

476 Deodara Street

Vacaville, CA 95688-2637

(707) 359-4884

www.aipca.org

គណបក្សប្រជាធិបតេយ្យ

គណបក្សប្រជាធិបតេយ្យ

រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសប្រធានាធិបតីមានទំនួលខុសត្រូវពីរយ៉ាងសំខាន់.....សេដ្ឋកិច្ច និង សន្ដិសុខជាតិ។

មានតែប្រធានាធិបតីប្រជាធិបតេយ្យទេដែល នឹងធ្វើឲ្យប្រទេសរបស់យើងកាន់តែខ្លាំងក្លារឹងមាំនៅក្នុងវិស័យទាំងពីរ។

អ្នកកាន់លិទ្ធិប្រជាធិបតេយ្យបាន ៖

 • ឧបត្ថម្ភគាំទ្រគ្រូបង្រៀន និងធ្វើឲ្យប្រសើរឡើងនូវការអប់រំជាសាធារណៈដែលទទួលលទ្ធផលពិន្ទុខ្ពស់ជាងគេ
 • អនុម័តច្បាប់ដ៏តឹងរ៉ឹងរក្សាមិនឲ្យមានអាវុធវាយប្រហារផ្សេងៗ និងពិធីជួបជុំយប់ថ្ងៃសៅរ៍ពិសេសក្នុងសង្កាត់ជិតខាងរបស់យើង
 • អនុម័តកំណែទម្រង់ HMO ដែលផ្តល់ការសម្រេចចិត្តលើសេវាថែទាំសុខភាពដល់អ្នកជំងឺ និងវេជ្ជបណ្ឌិតរបស់ពួកគេ
 • ដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអ្នកបង់ពន្ធដារនិងមូលនិធិសោធនរបស់យើងពីមនុស្សទុច្ចរិតធ្វើសាជីវកម្មក្លែងបន្លំ

យើងចាំបាច់ត្រូវបោះឆ្នោតយកសមាជិកព្រឹទ្ធសភា Barbara Boxer ឡើងវិញដើម្បីគាំទ្របេក្ខជននីតិបញ្ញត្តិរដ្ឋ និង សភារបស់យើងដើម្បីឲ្យពួកគេអាចបន្តការប្រយុទ្ធ ប្រឆាំងតវ៉ាដើម្បី ៖

 • ការពារសិទ្ធិរបស់ស្ត្រីក្នុងការជ្រើសរើសអ្វីមួយ
 • កាត់បន្ថយបទល្មើសអំពើហឹង្សាក្នុងសង្កាត់ និង សាលារៀនរបស់យើង
 • ការពារសន្តិសុខសង្គម និង ម៉េឌីឃែរ និងបន្ថែមការរ៉ាប់រងឳសថដែលទិញដោយការចេញវេជ្ជបញ្ជា
 • ជួយអាជីវកម្មខ្នាតតូច និងអនុម័តថវិកាដែលមានតុល្យភាព
 • ការពារបរិស្ថានរបស់យើង
 • បញ្ចប់ឧក្រិដ្ឋកម្មប្រកាន់ពូជសាសន៍

អ្នកកាន់លិទិ្ធប្រជាធិបតេយ្យ និង អ្នកប្រកាន់ឯករាជ្យភាពគួរទាក់ទងពួកយើងដើម្បីកសាងរដ្ឋ California ឲ្យកាន់តែប្រសើរឡើង។ យើងជាគណបក្សតែមួយគត់ដែលអញ្ញើញអ្នកប្រកាន់ឯករាជ្យភាពដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋមជ្រើសរើសបេក្ខភាពប្រធានាធិបតីរបស់យើង។

លោក John Burton ជាប្រធានប្រចាំរដ្ឋ

1401 21st Street, Suite 200

Sacramento, CA 95811

(916) 442-5707

info@cadem.org

www.cadem.org

គណបក្ស ព័ណ៌បៃតង

គណបក្ស ព័ណ៌បៃតង

គណបក្ស ព័ណ៌បៃតង តំណាងឲ្យក្រុមគ្រួសារដែលមានការងារធ្វើ និងមនុស្សថ្នាក់កណ្តាលដែលមិនត្រូវបានទទួលស្គាល់មួយចំនួន។ យើងចង់បាននយោបាយឯករាជ្យ និង រដ្ឋាភិបាលប្រកបដោយការទទួលខុសត្រូវដែលទទួលស្គាល់សិទ្ធិរដ្ឋធម្មនុញ្ញ និង សេរីភាពក្នុងសង្គមស៊ីវិល។

ប្រព័ន្ធពីរគណបក្សដែលជិតផុតរលត់នេះបម្រើតែសាជីវកម្មអ្នកមានប្រាក់ច្រើនប៉ុណ្ណោះ គេដូរការអនុគ្រោះគ្នាទៅវិញទៅមកសម្រាប់ការបរិច្ចាគប្រាក់ដ៏ច្រើនជួយដល់យុទ្ធនាការដ៏ធំ។ គេមិនមែនតំណាងឲ្យម្ចាស់អាជីវកម្មខ្នាតតូច កម្មករ និង ប្រជាជនក្រីក្រ មនុស្សចាស់ជរា និង អ្នកដែលត្រូវបានគេដកសិទ្ធិបោះឆ្នោត។

គណបក្សព័ណ៌បៃតង គឺជាគណបក្សនយោបាយដែលមានការរីកចម្រើនលូតលាស់លឿនបំផុត។ អ្នកបោះឆ្នោតដឹងថាវាជាពេលវេលាសម្រាប់ការផ្លាស់ប្តូរហើយ។

យើងកំពុងកសាងឡើងវិញនូវមធ្យោបាយដែលរដ្ឋាភិបាលធ្វើប្រតិបត្តិការ យើងមិនសម្រាប់ដាក់លក់ទេ។ ជំនួសឲ្យប្រព័ន្ធជំរុញសាជីវកម្មដែលកំពុងអោបក្រសោបការប្រើប្រាស់ និង ការប្រកួតប្រជែងដែលមិនអាចទ្រទ្រង់បាន នោះយើងអនុវត្តគុណតម្លៃសំខាន់ៗទាំង 10 យ៉ាង៖

អ្នកបោះឆ្នោតជ្រើសរើសសមាជិកគណបក្សព័ណ៌បៃតងកាន់តែមានកំណើនច្រើនឡើងៗនៅក្នុងទីក្រុង ស្រុក និង កម្រិតថ្នាក់រដ្ឋជាមួយអ្នកកាន់តំណែងជាង 180 នាក់ទូទាំងប្រទេស។ សមាជិកគណបក្ស ព័ណ៌បៃតង ក៏ធ្វើការរវាងការបោះឆ្នោតលើបញ្ហាសហគមន៍។ សកម្មភាពនេះគឺជាមូលដ្ឋានគ្រឹះទៅនឹងតម្លៃមូលដ្ឋានរបស់យើង។ យើងអនុវត្តអ្វីដែលយើងបាននិយាយ។

យើងគាំទ្រលើការថែទាំសុខភាពជាសកល ថាមពលជំនួស កំណែទម្រង់ការបោះឆ្នោត ប្រាក់ឈ្នួលរស់នៅ និងការអនុវត្តន៍អាជីវកម្មប្រកបដោយនិរន្តរភាព។ យើងកំពុងធ្វើការងារដើម្បីស្ដារឡើងវិញនូវគុណភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើង និង សហគមន៍។

Jared Laiti ជាសម្ពន្ធទៅរដ្ឋលេខាធិការ

81 Cognac Circle

Sacramento, CA 95835

(916) 549-6788

liaison@cagreens.org

www.cagreens.org

គណបក្សសេរីនិយម

គណបក្សសេរីនិយម ដូចជាជនអាមេរិកាំង ដូចជានំផៃប៉ោម។

យើងមានការងារ អាជីវកម្ម គ្រួសារ និងក្តីសុបិន្ត ដូចរូបអ្នកផ្ទាល់ ។

យើងបានចូលឆាកនយោបាយដើម្បីស្ដារតម្លៃសេរីភាព និងតម្លៃរបស់ប្រជាជនអាមេរិក។ យើងកំពុងធ្វើការឆ្ពោះទៅរករដ្ឋាភិបាលដែលហូតពន្ធ និង ការចំណាយតិចជាងមុនហើយយើងនឹងមិនជ្រៀតជ្រែកជាមួយនឹងជីវិតផ្ទាល់ខ្លួនរបស់លោកអ្នកឡើយ។

ប្រសិនបើលោកអ្នកបានពណ៌នាខ្លួនឯងថាជាអ្នកគិតគូពីសង្គម និង ជាអ្នកទទួលខុសត្រូវខាងហិរញ្ញវត្ថុ នោះអ្នកគឺជាអ្នកគាំទ្រសេរីភាព!

យើងជឿថា រូបអ្នកមិនមែនជារដ្ឋាភិបាល ដែលគួរតែសម្រេចចិត្តថាតើត្រូវគ្រប់គ្រងជីវិតរបស់អ្នកដូចម្តេច ចាត់ចែងសៀវភៅធនាគារ ការចូលនិវត្តន៍ ការអប់រំ និង គ្រួសាររបស់លោកអ្នក។

គណបក្សសេរីនិយមគាំទ្រសិទ្ធិរបស់លោកអ្នក ៖

 • រក្សាទុកនូវអ្វីដែលអ្នករកបាន។ កាត់បន្ថយ ឬ លុបបំបាត់ពន្ធដារនៅពេលណាដែលអាចធ្វើទៅបាន។
 • បើកអាជីវកម្មផ្ទាល់ខ្លួនរបស់លោកអ្នក ហើយសប្យាយរីករាយជាមួយទ្រព្យសម្បត្ដិរបស់លោកអ្នក។ ការកាត់បន្ថយបទបញ្ញត្តិ និង ការបំពេញក្រដាសស្នាម បង្កើតការងារបន្ថែមប្រាក់ឈ្នួលខ្ពស់ជាងមុន និង មានតម្លៃទាបជាង។
 • អប់រំកូនៗរបស់លោកអ្នកឲ្យសាកសមដែលលោកអ្នកអាចមើលឃើញ។
 • ជ្រើសរើសរបៀបរស់នៅខ្លួនឯង។ រដ្ឋាភិបាលមិនគួរចាត់ទុកលោកអ្នកជាជនឧក្រិដ្ឋដោយសារជម្រើសក្នុងទំនាក់ទំនងរបស់លោកអ្នក ការកំសាន្ត ឬការព្យាបាលបែបវេជ្ជសាស្រ្តទេ។
 • ជាការពិត ធ្វើឲ្យស្មើភាពគ្នានៅក្រោមច្បាប់នេះដោយមិនគិតពីពូជសាសន៍ ភេទ សាសនា រឿងទាក់ទងនឹងផ្លូវភេទ ឬ លក្ខណៈផ្ទាល់ខ្លួន។
 • ជាម្ចាស់អាវុធ។ ការការពារខ្លួនឯងគឺជាសិទ្ធិរបស់លោកអ្នក មិនមែនជាការយកចិត្តផ្នែកនយោបាយនោះទេ។

សមាជិកគណបក្សសេរីនិយមចំនួនជាង 60 នាក់ត្រូវបានជាប់ឆ្នោតនៅក្នុងរដ្ឋ California និង កាន់តំណែងជាង 525 ទូទាំងប្រទេស យើងគឺជាជម្រើសដ៏ពិត និង ជាជម្រើសដែលកំពុងកើនឡើង។

សូមទាក់ទងតាមទូរស័ព្ទមកកាន់ 1-800-ELECT-US ឬចូលទៅកាន់ http://www.lp.org.

ចូលរួមជាមួយពួកយើងនៅថ្ងៃនេះ!

លោក Kevin Takenaga ជាប្រធាន

770 L Street, Suite 950

Sacramento, CA 95814-3361

(916) 446-1776, ext. 6

office@ca.lp.org

www.ca.lp.org

គណបក្សសន្តិភាព និង សេរីភាព

គណបក្សសន្តិភាព និង សេរីភាព

អ្នកអាចបោះឆ្នោតសម្រាប់សិទ្ធិ និង សេចក្តីត្រូវការរបស់មនុស្សដែលធ្វើការនៅក្នុងរដ្ឋ California និងនៅទូទាំងពិភពលោក។

បោះឆ្នោតសម្រាប់ការងារដែលមានន័យសម្រាប់យើងទាំងអស់គ្នា តម្លើងទ្វេដងនៃប្រាក់ឈ្នួលជាអប្បបរមា។ បំបាត់ភាពក្រីក្រ និង ភាពគ្មានផ្ទះសម្បែង។

បោះឆ្នោតសម្រាប់ការថែទាំសុខភាពដែលមានគុណភាព និង ការអប់រំសម្រាប់យើងទាំងអស់គ្នាដោយឥតគិតថ្លៃ។

បោះឆ្នោតដើម្បីយកពន្ធដារពីអ្នកមានប្រាក់ច្រើនដើម្បីបំពេញតាមតម្រូវការរបស់មនុស្ស។

បោះឆ្នោតសម្រាប់ការការពារ និង ការស្ដារឡើងវិញទាំងស្រុងនៃ បរិស្ថានរបស់យើង។

បោះឆ្នោតដើម្បីឲ្យមនុស្សទូទាំងពិភពលោកបានកំណត់ពីរបៀបគ្រប់គ្រងខ្លួនឯង។ នាំកងទ័ពអាមេរិកទាំងអស់មកផ្ទះវិញ ហើយបណ្តេញភ្នាក់ងារទាំងអស់ចេញពីការងារដែលត្រូវបានបញ្ជូនដើម្បីលើកកម្ពស់ និង ការពារប្រាក់ចំណេញសាជីវកម្ម។ បញ្ចប់ជំនួយយោធាបរទេសទាំងអស់។

បោះឆ្នោតដើម្បីបញ្ចប់ការរើសអើងប្រឆាំងនឹងក្រុមដែលត្រូវបានគេជិះជាន់ទាំងអស់ ហើយធ្វើឲ្យវាអាចធ្វើទៅបានសម្រាប់យើងទាំងអស់គ្នាដើម្បីចូលរួមជាប្រជាធិបតេយ្យ និង ការចែករំលែកស្មើភាពគ្នា។

មូលធននិយមប្រើកម្លាំងពលកម្ម និង ធនធានធម្មជាតិរបស់យើងក្នុងការបង្កើតប្រាក់ចំណេញដល់មនុស្សមួយចំនួនតិចតួច។ វាបណ្តាលឲ្យមានសង្រ្គាម ការបំផ្លាញបរិស្ថាន ភាពក្រីក្រ និងវិសមភាព។

យើងជាមនុស្សដែលធ្វើការ ហើយត្រូវការគណបក្សរបស់យើងផ្ទាល់។ យើងមិនអាចរំពឹងថាគណបក្សត្រូវបានគ្រប់គ្រងដោយសាជីវកម្ម និងអ្នកមានប្រាក់ ដើម្បីធ្វើសកម្មភាពនៅក្នុងផលប្រយោជន៍របស់យើងឡើយ។

ប្រសិនបើយើងធ្វើការរួមគ្នា យើងអាចផ្លាស់ប្តូរប្រព័ន្ធបាន។ យើងអាចបង្កើតសង្គមនិយមនៅក្នុងសង្គមដែលយើងប្រើប្រាស់ធនធានធម្មជាតិ កំលាំងពលកម្មរបស់យើងនិងទ្រព្យសម្បត្តិសង្គមរបស់យើងសម្រាប់អំពើល្អនៅក្នុងសង្គម ដោយប្រជាធិបតេយ្យ និង ប្រកបដោយការសហការ។

ចុះឈ្មោះ និង បោះឆ្នោតឲ្យគណបក្សសន្តិភាព និង សេរីភាព។

លោក Kevin Akin ជាប្រធានប្រចាំរដ្ឋ

20212 Harvard Way

Riverside, CA 92507

(951) 787-0318

(951) 675-2813

kevinakin1950@hotmail.com

www.peaceandfreedom.org

គណបក្សសាធារណរដ្ឋ

គណបក្សសាធារណរដ្ឋ

គណបក្សសាធារណរដ្ឋ រដ្ឋ California ស្វែងរកការស្ដារឡើងវិញនូវឋានៈរដ្ឋរបស់យើងជាមេដឹកនាំរបស់ជាតិនៅក្នុងកំណើនសេដ្ឋកិច្ច និង ការច្នៃប្រឌិតដោយកាត់បន្ថយពន្ធដារ ក៏ដូចជាបទបញ្ញត្តិមិនមានប្រយោជន៍ដែលត្រូវបានទិតៀនយ៉ាងខ្លាំង និងធ្វើឲ្យរដ្ឋ California មានការប្រកួតប្រជែងជាថ្មីម្តងទៀត។ យើងចង់កសាងរដ្ឋ California ជាកន្លែងដែលមនុស្ស និង ក្រុមគ្រួសារមានសុវត្ថិភាព និង មានសន្តិសុខ ពីព្រោះសេដ្ឋកិច្ចរីកចម្រើនកំពុងបង្កើតការងារ និង ឱកាសសម្រាប់មនុស្សគ្រប់គ្នាដែលមានឆន្ទៈ និង អាចធ្វើការបាន។

សមាជិកគណបក្សសាធារណរដ្ឋគាំទ្រកំណែទម្រង់រដ្ឋាភិបាលដែលបំប៉ោង និងខ្ជះខ្ជាយ និងការកាត់បន្ថយបន្ទុកលើអ្នកបង់ពន្ធដារដើម្បីធ្វើឲ្យរីកលូតលាស់សេដ្ឋកិច្ចរបស់យើង និងបង្កើតការងារ និង ឱកាសដែលគ្រួសារត្រូវការ។

គណបក្សសាធារណរដ្ឋជាអ្នកគាំទ្រប្រជាពលរដ្ឋ California ជារៀងរាល់ថ្ងៃ - មិនសម្រាប់ផលប្រយោជន៍ពិសេស ឬរដ្ឋាភិបាលធំនោះទេ។ យើងគាំទ្រដល់ការការពារសេរីភាពផ្ទាល់ខ្លួន និងឱកាសទាំងអស់របស់ប្រជាពលរដ្ឋ California ដើម្បីឲ្យមានការអប់រំប្រកបដោយគុណភាពមួយដើម្បីធ្វើការ ដើម្បីរក្សាទុក និងដើម្បីវិនិយោគនៅក្នុងពេលអនាគតរបស់ប្រជាពលរដ្ឋម្នាក់ៗ និងនៅក្នុងគ្រួសាររបស់ពួកគេផងដែរ។

លទ្ធិប្រជាធិបតេយ្យរបស់យើងអាចដំណើរការទៅបាន ប្រសិនបើមនុស្សល្អសម្រេចចិត្តបោះជំហានឡើង និងធ្វើការចូលរួម។ ទ្វាររបស់យើងគឺបើកចំហដល់លោកអ្នកហើយយើងសង្ឃឹមថាលោកអ្នកនឹងធ្វើឲ្យការសម្រេចចិត្តផ្ទាល់ខ្លួននៅថ្ងៃនេះដើម្បីការពារ កែលម្អ និងកសាងរដ្ឋ California ដោយចូលរួមជាមួយគណបក្សសាធារណរដ្ឋ រដ្ឋ California។ អ្នកអាចសិក្សាបន្ថែមដោយទស្សនាគេហទំព័ររបស់យើងតាមអាសយដ្ឋាន cagop.org នៅថ្ងៃនេះ។

លោក Tom Del Beccaro ជាប្រធានប្រចាំរដ្ឋ

1215 K Street, Suite 1220

Sacramento, CA 95814

(916) 448-9496

tom@cagop.org

www.cagop.org

Icon - Close