កម្មវិធីមណ្ឌលបោះឆ្នោតចល័ត
អំពីកម្មវិធីនេះ
កម្មវិធីមណ្ឌលបោះឆ្នោតចល័តបានចាប់ផ្តើមនៅឆ្នាំ 2020 នៅពេលដែលខោនធីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបោះឆ្នោតថ្មី ដែលមានឈ្មោះថា «ដំណោះស្រាយបោះឆ្នោតសម្រាប់មនុស្សគ្រប់រូប» (Voting Solutions for All People – VSAP)។ កម្មវិធីនេះប្រើប្រាស់វិធីសាស្ត្រផ្អែកលើសហគមន៍ និងសហការជាមួយដៃគូជាច្រើននៅទូទាំងខោនធី ដើម្បីនាំយកបទពិសោធន៍នៃការបោះឆ្នោតទៅជូនអ្នកបោះឆ្នោត។
បទពិសោធន៍នៃការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតចល័ត គឺស្រដៀងទៅនឹងបទពិសោធន៍ដែលអ្នកបោះឆ្នោតទទួលបាននៅមណ្ឌលបោះឆ្នោតធម្មតា ដោយអនុវត្តតាមនីតិវិធីដូចគ្នា និងប្រើប្រាស់ឧបករណ៍ដូចគ្នា។
ដើម្បីមើលកាលវិភាកមណ្ឌលបោះឆ្នោតចល័ត
សូមចុចទីនេះ
ស្នើសុំរៀបចំមណ្ឌលបោះឆ្នោតចល័ត
ការិយាល័យរបស់យើងខ្ញុំតែងតែស្វែងរកឱកាសសហការជាមួយអង្គការនានា ដែលមានចំណាប់អារម្មណ៍ក្នុងការរៀបចំមណ្ឌលបោះឆ្នោតចល័តនៅទីតាំងរបស់ខ្លួន។ ជាពិសេស យើងខ្ញុំចាប់អារម្មណ៍លើក្រុមដូចខាងក្រោម៖
- បុគ្គលិកមន្ទីរពេទ្យ និងបុគ្គលិកផ្នែកវេជ្ជសាស្ត្រ
- បុគ្គលិកផ្នែកសេវាកម្មម្ហូបអាហារ និងការចែកចាយម្ហូបអាហារ
- មជ្ឈមណ្ឌលដឹកជញ្ជូន
- សេវាសាធារណៈ
- សេវាកម្មសម្រាប់អ្នកដែលកំពុងជួបប្រទះនឹងភាពគ្មានទីជម្រក
- សេវាកម្មសម្រាប់ជនមានពិការភាព
លក្ខខណ្ឌតម្រូវ
មណ្ឌលបោះឆ្នោតចល័តត្រូវដំណើរការក្នុងអំឡុងពេលមុនថ្ងៃបោះឆ្នោតយ៉ាងតិចមួយថ្ងៃឡើងទៅ ហើយត្រូវមានរយៈពេលយ៉ាងតិច 4 ម៉ោង ប៉ុន្តែអាចពន្យាររហូតដល់ 8 ម៉ោង។ រាល់វិធានការសុខភាពសាធារណៈ និងសុវត្ថិភាពដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន នឹងត្រូវបានអនុវត្តតាម ដើម្បីធានាថាអ្នកបោះឆ្នោត និងភាគីពាក់ព័ន្ធទាំងអស់អាចបោះឆ្នោតដោយសុវត្ថិភាព។
មណ្ឌលបោះឆ្នោតចល័តត្រូវការទីធ្លាខាងក្រៅយ៉ាងតិចទំហំ 2,200 ហ្វីតការ៉េ (ដូចជា ចំណតរថយន្ត ទីធ្លាសាធារណៈ ជាដើម) ចំណតរថយន្តចំនួន 4-5 ចំណត សម្រាប់យានយន្តរបស់ខោនធី និងការចូលប្រើប្រាស់បន្ទប់ទឹក (ប្រសិនបើអាចធ្វើទៅបាន)។ កម្មវិធីមណ្ឌលបោះឆ្នោតចល័តផ្តល់ប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនី និងបណ្តាញទំនាក់ទំនងដោយខ្លួនឯង។
ដាក់ពាក្យស្នើសុំរៀបចំមណ្ឌលបោះឆ្នោតចល័ត
ដោយសារកម្មវិធីនេះមានប្រជាប្រិយភាពទូលំទូលាយ ការកំណត់ថ្ងៃបោះឆ្នោតចល័តត្រូវបានធ្វើឡើងតាមលំដាប់អ្នកដាក់ពាក្យមុនទទួលបានមុន ដោយអាស្រ័យលើភាពជាក់ស្តែង ហើយមិនអាចធានាថានឹងមានកាលបរិច្ឆេទជាក់លាក់តាមការស្នើសុំនោះទេ។
សូមចំណាំថា កម្មវិធីបោះឆ្នោតចល័តដំណើរការក្នុងរយៈពេល 10 ថ្ងៃមុនថ្ងៃទី 3 ខែវិច្ឆិកា ហើយ មិនមានដំណើរការនៅថ្ងៃទី 3 ខែវិច្ឆិកាទេ។ កាលវិភាគសម្រាប់សេវាបោះឆ្នោតចល័ត និងសេវាបោះឆ្នោតរបស់យើងអាចនឹងមានការប្រែប្រួលបាន ហើយនឹងដំណើរការចាប់ពីថ្ងៃសៅរ៍ ទី24 ខែតុលា ដល់ថ្ងៃចន្ទ ទី2 ខែវិច្ឆិកា ឆ្នាំ2026។
ចុចទីនេះ ដើម្បីដាក់ពាក្យស្នើសុំរៀបចំមណ្ឌលបោះឆ្នោតចល័ត
ប្រសិនបើមានសំណួរណាមួយ សូមទាក់ទងទៅកាន់អ្នកស្រី Caroline តាមរយៈអ៊ីមែល ckim2@rrcc.lacounty.gov