ស្វែងរកព័ត៌មានការបោះឆ្នោតរបស់ខ្ញុំ
រៀបចំផែនការទៅបោះឆ្នោត
ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតទូទៅនៅថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2026 ដោយរៀបចំផែនការបោះឆ្នោតរបស់អ្នក។ ស្វែងយល់អំពីជម្រើសនៃការបោះឆ្នោតរបស់អ្នក ស្វែងរកទីតាំងបោះឆ្នោត និងចូលប្រើធនធាននានាដែលអ្នកត្រូវការដើម្បីបោះឆ្នោត។
ការបោះឆ្នោតទូទៅថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2026
ប្រគល់សន្លឹកឆ្នោតរបស់អ្នកឲ្យបានឆាប់
សន្លឹកឆ្នោតតាមប្រៃសណីយ៍កំពុងត្រូវបានផ្ញើជូនអ្នកបោះឆ្នោត ហើយមានប្រអប់ទម្លាក់សន្លឹកឆ្នោតផ្លូវការដែលមានសុវត្ថិភាពជាង 400+ ប្រអប់ នៅទូទាំងខោនធី Los Angeles។
នៅពេលអ្នកទទួលបានសន្លឹកឆ្នោត សូមគូសបំពេញសន្លឹកឆ្នោត ដាក់វាចូលក្នុងស្រោមសំបុត្រផ្លូវការសម្រាប់ប្រគល់សន្លឹកឆ្នោតត្រឡប់មកវិញ ចុះហត្ថលេខា និងសរសេរកាលបរិច្ឆេទលើស្រោមសំបុត្រ រួចប្រគល់សន្លឹកឆ្នោតឲ្យបានឆាប់ តាមប្រៃសណីយ៍ ឬដាក់ក្នុងប្រអប់ទម្លាក់សន្លឹកឆ្នោតផ្លូវការណាមួយ។
ស្វែងរកប្រអប់ទម្លាក់សន្លឹកឆ្នោត
បោះឆ្នោតដោយផ្ទាល់
សេវាបោះឆ្នោតដោយផ្ទាល់ប្រកបដោយសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកបោះឆ្នោតគ្រប់រូប នឹងចាប់ផ្តើមផ្តល់ជូនសម្រាប់ការបោះឆ្នោតលើកនេះ ចាប់ពីថ្ងៃសៅរ៍ ទី 24 ខែតុលា។
ថ្ងៃ និងម៉ោង
- ថ្ងៃទី 24 ខែតុលា ដល់ថ្ងៃទី 2 ខែវិច្ឆិកា៖ ម៉ោង 10 ព្រឹក ដល់ម៉ោង 7 យប់
- ថ្ងៃបោះឆ្នោត ទី 3 ខែវិច្ឆិកា៖ ម៉ោង 7 ព្រឹក ដល់ម៉ោង 8 យប់
ស្វែងរកមណ្ឌលបោះឆ្នោត
យើងអាចផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ជំនួសជូនអ្នកទៅកាន់អាសយដ្ឋានលំនៅដ្ឋានបច្ចុប្បន្ន ឬអាសយដ្ឋានបណ្តោះអាសន្នរបស់អ្នក សម្រាប់ការបោះឆ្នោតលើកនេះ។ នេះជាការស្នើសុំតែម្តងប៉ុណ្ណោះ ហើយនឹងមិនផ្លាស់ប្តូរការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកជាអចិន្ត្រៃយ៍ឡើយ។ ថ្ងៃចុងក្រោយសម្រាប់ស្នើសុំសន្លឹកឆ្នោតជំនួសគឺថ្ងៃអង្គារ ទី 27 ខែតុលា។
ស្នើសុំសន្លឹកឆ្នោតជំនួស
ពិនិត្យមើលសេចក្តីថ្លែងការណ៍របស់បេក្ខជន
ស្វែងយល់បន្ថែមអំពីបេក្ខជនដែលមានឈ្មោះនៅលើសន្លឹកឆ្នោតរបស់អ្នក។ បេក្ខជនដែលឈរឈ្មោះសម្រាប់តំណែងក្នុងលំដាប់ខោនធី និងក្នុងមូលដ្ឋាន មានជម្រើសក្នុងការដាក់ស្នើសេចក្តីថ្លែងការណ៍របស់បេក្ខជនតាមអ៊ីនធឺណិត ដើម្បីជាព័ត៌មានបន្ថែមសម្រាប់អ្នកបោះឆ្នោត។
មើលសេចក្តីថ្លែងការណ៍របស់បេក្ខជនតាមអ៊ីនធឺណិត
ពិនិត្យមើលវិធានការរបស់ខោនធីដែលមាននៅលើសន្លឹកឆ្នោត
ពិនិត្យមើលអត្ថបទពេញលេញ សេចក្តីថ្លែងការណ៍អំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងការវិភាគដោយអព្យាក្រឹតចំពោះវិធានការរបស់ខោនធី ដែលមាននៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតទូទៅ ថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2026។
វិធានការ A