Skip to Content

អំពីពួកយើង

The mission, functions, and historical background of the Registrar-Recorder/County Clerk.

បេសកម្មរបស់យើង

បំរើដល់ខោនធី Los Angeles ដោយផ្តល់ជូននូវការគ្រប់គ្រងកំណត់ត្រាសំខាន់ៗ និងសេវាកម្មបោះឆ្នោតដោយសមស្រប, អាចប្រើប្រាស់បាននិងតាមលក្ខណៈតម្លាភាព។" - Dean C. Logan

ការិយាល័យមន្រ្តីចុះបញ្ជីខោនធី Los Angeles ទទួលខុសត្រូវលើការចុះឈ្មោះអ្នកបោះឆ្នោត ការថែរក្សាឯកសារអ្នកបោះឆ្នោត ការដឹកនាំនៃការបោះឆ្នោតសហព័ន្ធ រដ្ឋ មូលដ្ឋាន និងការបោះឆ្នោតពិសេស និងការផ្ទៀងផ្ទាត់គំនិតផ្តួចផ្តើម ការធ្វើប្រជាមតិ និងញ្ញត្តិទាមទារសំរាប់ការបោះឆ្នោតដកតំណែង ។ ជារៀងរាល់ឆ្នាំ ការិយាល័យចូលរួមក្នុងការបោះឆ្នោតប្រមាណ 200 សម្រាប់សាលារៀន ទីក្រុង និងមណ្ឌលពិសេសនានា។ មានអ្នកចុះឈ្មោះបោះឆ្នោតប្រមាណ 4.8 លាននាក់ ក៏ដូចជាមណ្ឌលបោះឆ្នោតចំនួន 5,000 ត្រូវបានបង្កើតឡើងសម្រាប់ការបោះឆ្នោតទូទាំងមណ្ឌល ។

ការិយាល័យមន្រ្តីចុះបញ្ជីកំពុងត្រូវការជានិរន្តរ៍សម្រាប់ប្រជាពលរដ្ឋដែលមានបំណងធ្វើការនៅកន្លែងបោះឆ្នោតក្នុងតំបន់នៅថ្ងៃបោះឆ្នោត និង/ឬមានឆន្ទៈផ្តល់ផ្ទះ ឬទីកន្លែងសម្រាប់ជាកន្លែងបោះឆ្នោត។ ការទូទាត់ត្រូវបានផ្តល់ជូនសម្រាប់អ្នកធ្វើការជាបុគ្គលិកបំរើការបោះឆ្នោត និងការជួលកន្លែង។ ប្រសិនបើអ្នកអាចជួយបាន សូមទូរស័ព្ទទៅ (562) 466-1373។

ការិយាល័យអ្នកកត់ត្រាមានទំនួលខុសត្រូវក្នុងការកត់ត្រាឯកសារផ្លូវច្បាប់ដែលកំណត់កម្មសិទ្ធិនៃទ្រព្យសម្បត្តិ ក៏ដូចជាការរក្សាឯកសារកំណើត មរណភាព អាពាហ៍ពិពាហ៍ និងកំណត់ត្រាអចលនទ្រព្យសម្រាប់ខោនធី Los Angeles ។ មុខងារទាំងអស់របស់ការិយាល័យគឺធ្វើឡើងក្រោមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញរដ្ឋ ក្រមរដ្ឋ និងខោនធី។ ប្រតិបត្តិការ នៃការធ្វើកំណត់ត្រានៅខោនធី Los Angeles មានទំហំធំ និងស្មុគស្មាញ។ វាបម្រើការងារអោយសាធារណៈ និងមន្ទីរខោនធីផ្សេងៗទៀត ដូចជាអ្នកវាយតម្លៃ សេវាសុខភាព សេវាសង្គមកិច្ចសាធារណៈ និងការធ្វើផែនការតំបន់។ ឯកសារក្នុងកំណត់ត្រាមានសារៈសំខាន់សម្រាប់សហគមន៍អចលនទ្រព្យ ច្បាប់ និងធនាគារ និងសេដ្ឋកិច្ចទូទៅនៃខោនធី។

នៅថ្ងៃទី 15 ខែមករា ឆ្នាំ 1991 ក្រុមប្រឹក្សាភិបាលបានយល់ព្រមលើការផ្ទេរតួនាទី និងមុខងាររបស់ស្មៀនខោនធី — ដែលមិនទាក់ទងទៅនឹងសកម្មភាព នីតិវិធី និងកំណត់ត្រារបស់តុលាការ — ទៅឱ្យមន្ត្រីចុះបញ្ជី-អ្នកកត់ត្រា។ មុខងារសំខាន់ៗដែលត្រូវបានផ្ទេររួមមាន៖ ការចេញអាជ្ញាបណ្ណអាពាហ៍ពិពាហ៍ ការអនុវត្តពិធីអាពាហ៍ពិពាហ៍ស៊ីវិល ការចុះឈ្មោះអាជីវកម្មសន្មត និងការធ្វើលិបិក្រម គុណវុឌ្ឍិ និងការចុះបញ្ជីសារការី ក៏ដូចជាការចេញសច្ចាប្រណិធាន និងឯកសារផ្សេងៗ។ ការិយាល័យចេញអាជ្ញាប័ណ្ណអាពាហ៍ពិពាហ៍ប្រហែល 75,000 និងដំណើរការការចុះបញ្ជីឈ្មោះអាជីវកម្មសន្មតចំនួន 125,000 ជារៀងរាល់ឆ្នាំ។

i
Registrar-Recorder/County Clerk
Registrar-Recorder/County Clerk

Registrar of Voters

The Los Angeles County Registrar's office is responsible for the registration of voters, maintenance of voter files, conduct of federal, state, local and special elections and the verification of initiative, referendum and recall petitions. Each year, the office participates in approximately 200 elections for schools, cities and special districts. There are approximately 4.8 million registered voters, as well as 5,000 voting precincts established for countywide elections.

The Registrar's Office is in constant need of citizens willing to work at the precinct polling places on Election Day, and/or willing to provide homes or facilities as polling places. Payment is provided for pollworkers and rental of facilities. If you can help, call (562) 466-1373.

Recorder

The Recorder's Office is responsible for recording legal documents that determine ownership of property, as well as maintaining files of birth, death, marriage and real estate records for Los Angeles County. All functions of the office are conducted under provisions of the State Constitution, State and County Codes. The recording operation in Los Angeles County departments, such as the Assessor, Health Services, Public Social Services and Regional Planning. Documents on file are vital to the real estate, legal and banking communities and the general economy of the County.

County Clerk

On January 15, 1991, the Board of Supervisors approved the transfer of the County Clerk title and functions — which did not relate to judicial actions, procedures and records — to the Registrar-Recorder. Major functions transferred include: marriage license issuance, the performance of civil marriage ceremonies, fictitious business name filings and indexing, qualification and registration of notaries, as well as miscellaneous statutory issuance of oaths and filings. The office issues approximately 75,000 marriage licenses and processes 125,000 fictitious business name filings annually.

Icon - Close