ស្វែងរកព័ត៌មានបោះឆ្នោតរបស់ខ្ញុំ
ការចុះឈ្មោះបោះឆ្នោត សម្រាប់អ្នកដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ
ប្រសិនបើអ្នកត្រូវបានផ្លាស់ទីលំនៅជាបណ្ដោះអាសន្នដោយសារភ្លើងឆេះព្រៃថ្មីៗនេះ អ្នកមិនចាំបាច់ផ្លាស់ប្តូរការចុះឈ្មោះបោះឆ្នោតរបស់អ្នកទេ។ អ្នកអាចបន្តប្រើប្រាស់អាសយដ្ឋានលំនៅដ្ឋានអចិន្ត្រៃយ៍ (ផ្ទះ) របស់អ្នកបាន និងបន្ថែមអាសយដ្ឋានប្រៃសណីយ៍បណ្ដោះអាសន្ន ដើម្បីទទួលបានសម្ភារៈបោះឆ្នោតរបស់អ្នក កំឡុងពេលអ្នកនៅឆ្ងាយពីផ្ទះ។
ស្វែងយល់បន្ថែមនៅ
LAVOTE.GOV/RECOVERY.
រៀបចំផែនការទៅបោះឆ្នោត
ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខដោយធ្វើផែនការបោះឆ្នោតនៅថ្ងៃនេះ! ឧបករណ៍ងាយស្រួលប្រើទាំងនេះនឹងណែនាំអ្នកអំពីវិធីដែលអ្នកអាចបោះឆ្នោតដោយសុវត្ថិភាព។
រៀបចំផែនការទៅបោះឆ្នោត
ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2026 ការបោះឆ្នោតបឋមដោយផ្ទាល់នៅទូទាំងរដ្ឋ
ស្វែងរកប្រអប់ទម្លាក់សន្លឹកឆ្នោត
មានទីតាំងប្រអប់ទម្លាក់សន្លឹកឆ្នោតជាង 400កន្លែង ដែលងាយស្រួល និងមានសុវត្ថិភាព បើកចំហរសម្រាប់អ្នកបោះឆ្នោតអាចរកបាននៅទូទាំងសហគមន៍របស់ពួកគេ។
ស្វែងរកប្រអប់ទម្លាក់សន្លឹកឆ្នោត
ស្វែងរកមជ្ឈមណ្ឌលបោះឆ្នោត
ការបោះឆ្នោតដោយផ្ទាល់ សុវត្ថិភាព និងអាចចូលដំណើរការបាននឹងមាននៅក្នុងការបោះឆ្នោតនេះចាប់ពីថ្ងៃសៅរ៍ ទី 23 ខែ ឧសភា ។
ថ្ងៃ និង ម៉ោង
- ថ្ងៃទី 23 ខែឧសភា - ថ្ងៃទី 1 ខែមិថុនា: ម៉ោង 10 ព្រឹក - ម៉ោង 7 យប់
- ថ្ងៃបោះឆ្នោត ថ្ងៃទី 2 ខែមិថុនា៖ ម៉ោង 7 ព្រឹក - 8 យប់
ស្វែងរកមជ្ឈមណ្ឌលបោះឆ្នោត