Skip to Content

បោះឆ្នោតដោយផ្ទាល់ខ្លួន

Vote In Person

ពត៌មានមណ្ឌលបោះឆ្នោត

អ្នកបោះឆ្នោតនៅក្នុងខោនធី Los Angeles មានជម្រើសក្នុងការបោះឆ្នោតរបស់ពួកគេដោយផ្ទាល់ខ្លួននៅមជ្ឈមណ្ឌលបោះឆ្នោតដែលចូលរួមនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

មជ្ឈមណ្ឌលបោះឆ្នោតផ្តល់នូវលក្ខណៈពិសេសទំនើបដើម្បីធ្វើឱ្យការបោះឆ្នោតមានសុវត្ថិភាព ស្រួល និងងាយស្រួល។ មជ្ឈមណ្ឌលបោះឆ្នោតក៏បម្រើជាទីតាំង ប្រអប់សម្រាប់ទម្លាក់សន្លឹកឆ្នោតបោះតាមសំបុត្រផងដែរ - មិនចាំបាច់រង់ចាំទេ គ្រាន់តែទម្លាក់សន្លឹកឆ្នោតរបស់អ្នកនៅខាងមុខ។


ការបោះឆ្នោតដោយផ្ទាល់ដែលមានសុវត្ថិភាព

សុខភាព និងសុវត្ថិភាពរបស់អ្នកគឺជាអាទិភាពរបស់យើង។ មជ្ឈមណ្ឌលបោះឆ្នោតនឹងអនុវត្តតាមគោលការណ៍ណែនាំសុខភាព និងសុវត្ថិភាពសាធារណៈដែលទាក់ទងនឹង COVID-19 ដូចជា៖

 • អ្នកបោះឆ្នោតត្រូវបានលើកទឹកចិត្តយ៉ាងមុតមាំឱ្យពាក់ម៉ាស់មុខពេលកំពុងឈរតម្រង់ជួរ ឬបោះឆ្នោត
 • ជូត និងសម្អាតផ្ទៃទាំងអស់ និងឧបករណ៍គូសសន្លឹកឆ្នោត បន្ទាប់ពីអ្នកបោះឆ្នោតម្នាក់ៗ
 • ការរក្សាគម្លាតឱ្យនៅឆ្ងាយពីគ្នា

ផែនការបោះឆ្នោតប្រកបដោយសុវត្ថិភាព


បង្កើនល្បឿនការចុះឈ្មោះរបស់អ្នកនៅមជ្ឈមណ្ឌលបោះឆ្នោត

កាត់បន្ថយពេលវេលាចុះឈ្មោះនៅមជ្ឈមណ្ឌលបោះឆ្នោត ដោយស្កែនកូដចុះឈ្មោះរហ៍ស របស់អ្នក។

បន្ទាប់ពីបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក វលេខកូដពិសេសសំរាប់ចុះឈ្មោះ (បាកូដ) នឹងបង្ហាញនៅក្រោមព័ត៌មានការចុះឈ្មោះរបស់អ្នក។ បង្ហាញលេខកូដនោះទៅកាន់អ្នកធ្វើការនៅមណ្ឌលបោះឆ្នោត ដើម្បីចុះឈ្មោះភ្លាមៗ។

លេខកូដចុះឈ្មោះរហ័សរបស់អ្នកក៏ត្រូវបានបោះពុម្ពនៅលើសន្លឹកឆ្នោតគំរូ និងកាតប៉ូស្ដាល់មណ្ឌលបោះឆ្នោតដែលបានផ្ញើទៅជូនផងដែរ។ អ្នកអាចយកច្បាប់ចម្លងទាំងនោះទៅកាន់មជ្ឈមណ្ឌលបោះឆ្នោតផងដែរ។


ការបោះឆ្នោតមុនកាលកំណត់នៅទីស្នាក់ការកណ្តាល Norwalk

ទីស្នាក់ការកណ្តាល Norwalk ក៍មានសម្រាប់ការបោះឆ្នោតមុនកាលកំណត់ចំនួន 29 ថ្ងៃមុនការបោះឆ្នោតនីមួយៗ។ អ្នកបោះឆ្នោតអាចជ្រើសរើសបោះឆ្នោតដោយផ្ទាល់ ឬទម្លាក់សន្លឹកឆ្នោតដែលបានបញ្ចប់របស់ពួកគេនៅប្រអប់ទម្លាក់សន្លឹកឆ្នោតនៅផ្នែកខាងជើងនៃអគារ (បែរមុខទៅមហាវិថី Imperial)។

អ្នកបោះឆ្នោតទាំងអស់គួរតែត្រៀមខ្លួនដើម្បីប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសុខភាពសាធារណៈ និងសុវត្ថិភាពទាំងអស់ដែលទាក់ទងនឹង COVID-19។ អ្នកបោះឆ្នោតត្រូវបានលើកទឹកចិត្តយ៉ាងមុតមាំឱ្យពាក់ម៉ាស់មុខពេលកំពុងឈរតម្រង់ជួរ ឬបោះឆ្នោត។

Norwalk Headquarters

12400 Imperial Highway, Room 3201
Norwalk, CA 90650

ការទាក់ទាញរកសម្លេងឆ្នោតត្រូវបានហាមឃាត់!

ការបំពានអាចនាំទៅដល់ការផាកពិន័យ និង/ឬដាក់ពន្ធនាគារ

ទីណា?

 • នៅក្នុងតំបន់ជុំវិញជិតៗរបស់មនុស្សដែលកំពុងតម្រង់ជួរដើម្បីបោះឆ្នោតរបស់ពួកគេ ឬក្នុងចម្ងាយ 100 ហ្វីត ពីច្រកចូលនៃកន្លែងបោះឆ្នោត ការបោះឆ្នោតនៅជាប់ផ្លូវ ឬប្រអប់ទម្លាក់ឆ្នោត សកម្មភាពខាងក្រោមនេះត្រូវបានហាមឃាត់ ។

តើសកម្មភាពអ្វីខ្លះដែលត្រូវបានហាមឃាត់?

 • សូមកុំ សំុឱ្យបុគ្គលណាម្នាក់បោះឆ្នោតឱ្យឬប្រឆាំងនឹងបេក្ខជន ឬវិធានការសន្លឹកឆ្នោតណាមួយ។
 • សូមកុំ បង្ហាញឈ្មោះ រូបភាព ឬនិមិត្តសញ្ញារបស់បេក្ខជន។
 • សូមកុំ រារាំងការចូលទៅកាន់ ឬក៍ពន្យាពេលនៅក្បែរប្រអប់ទម្លាក់សន្លឹកឆ្នោតណាមួយ។
 • សូមកុំ ផ្តល់សម្ភារៈ ឬព័ត៌មានដែលអាចស្តាប់បានស្រមាប់ ឬប្រឆាំងនឹងបេក្ខជន ឬវិធានការសន្លឹកឆ្នោតណាមួយនៅជិតកន្លែងបោះឆ្នោត មណ្ឌលបោះឆ្នោតឬប្រអប់ទម្លាក់សន្លឹកឆ្នោត។
 • សូមកុំផ្សព្វផ្សាយញត្តិទាមទារណាមួយ រួមទាំងសម្រាប់ការផ្តួចផ្តើមគំនិត ការធ្វើប្រជាមតិ ការបោះឆ្នោតដកតំណែង ឬការតែងតាំងបេក្ខជន។
 • សូមកុំចែកចាយ បង្ហាញ ឬស្លៀកសម្លៀកបំពាក់ណាមួយ (មួក អាវ សញ្ញា ប៊ូតុង ស្ទីគ័រ) ដែលរួមបញ្ជូលឈ្មោះ រូប និមិត្តសញ្ញា និង/ឬគាំទ្រ ឬ ប្រឆាំងបេក្ខជន ឬវិធានការសន្លឹកឆ្នោតណាមួយ។
 • សូមកុំ បង្ហាញព័ត៌មាន ឬនិយាយទៅកាន់អ្នកបោះឆ្នោត អំពីសិទ្ធបោះឆ្នោតរបស់អ្នកបោះឆ្នោត។
 • ការហាមឃាត់ការទាក់ទាញរកសម្លេងឆ្នោតដែលបានសង្ខេបខាងលើមានចែងក្នុងមាត្រា 7 នៃជំពូកទី 4 នៃផ្នែកទី 18 នៃក្រមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា។

ការកែប្រែបំផ្លែងដំណើរការការបោះឆ្នោតត្រូវបានហាមឃាត់!

ការបំពានអាចនាំទៅដល់ការផាកពិន័យ និង/ឬដាក់ពន្ធនាគារ

តើសកម្មភាពអ្វីខ្លះដែលត្រូវបានហាមឃាត់?

 • សូមកុំ ប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តការក្លែងបន្លំការបោះឆ្នោត។
 • សូមកុំ ផ្តល់សំណង ឬការសូកប៉ាន់ដល់បុគ្គលណាក៏ដោយ ក្នុងទម្រង់ណាមួយ ឬដោយមធ្យោបាយណាមួយ ដែលជំរុញ ឬ ព្យាយាមជំរុញមនុស្សឱ្យបោះឆ្នោត ឬបដិសេធមិនទៅបោះឆ្នោត។
 • សូមកុំ បោះឆ្នោតដោយខុសច្បាប់។
 • សូមកុំ ព្យាយាមបោះឆ្នោត ឬជួយអ្នកដទៃឱ្យបោះឆ្នោត នៅពេលដែលមិនមានសិទ្ធិបោះឆ្នោត។
 • សូមកុំ ចូលរួមក្នុងការទាក់ទាញរកសន្លឹកឆ្នោត ថតរូប ឬធ្វើកំណត់ត្រាអ្នកបោះឆ្នោតដែលចូល ឬចេញពីកន្លែងបោះឆ្នោត ឬ រារាំងផ្លូវចូល ច្រកចេញ ឬចំណតរថយន្ត។
 • សូមកុំ ជំទាស់សិទ្ធិបោះឆ្នោតរបស់បុគ្គលម្នាក់ ឬរារាំងអ្នកបោះឆ្នោតមិនឱ្យបោះឆ្នោត។ ពន្យារពេលដំណើរការបោះឆ្នោត; ឬ ក្លែងបន្លំណែនាំជនណាម្នាក់ថាគាត់មិនមានសិទ្ធិបោះឆ្នោត ឬមិនបានចុះឈ្មោះបោះឆ្នោត។
 • សូមកុំ ព្យាយាមបញ្ជាក់ពីរបៀបដែលអ្នកបោះឆ្នោតបានបោះឆ្នោតលើសន្លឹកឆ្នោតរបស់ពួកគេ។
 • សូមកុំ កាន់កាប់ ឬរៀបចំឱ្យមាននរណាម្នាក់កាន់កាប់អាវុធ នៅជិតកន្លែងបោះឆ្នោត លើកលែងតែករណីមួយចំនួន។
 • សូមកុំ បង្ហាញខ្លួន ឬរៀបចំឱ្យនរណាម្នាក់បង្ហាញខ្លួនក្នុងឯកសណ្ឋានមន្ត្រីសន្តិភាព អ្នកយាម បុគ្គលិកសន្តិសុខ នៅក្នុងតំបន់ជុំវិញជិតកន្លែងបោះឆ្នោត លើកលែងតែករណីលើកលែងមួយចំនួន។
 • សូមកុំ ជ្រៀតជ្រែក ឬរំខានជាមួយផ្នែកណាមួយនៃប្រព័ន្ធបោះឆ្នោត។
 • សូមកុំ ក្លែងបន្លំ ក្លែងក្លាយ ឬរំខានដល់សន្លឹកឆ្នោត។
 • សូមកុំ កែឆ្នៃបំផ្លែងសន្លឹកឆ្នោត។
 • សូមកុំ រំខាន បំផ្លាញ ឬផ្លាស់ប្តូរបញ្ជីបោះឆ្នោត សន្លឹកឆ្នោតផ្លូវការ ឬធុងសន្លឹកឆ្នោត។
 • សូមកុំ បង្ហាញធុងប្រមូលសន្លឹកឆ្នោតក្រៅផ្លូវការណាមួយដែលអាចបញ្ឆោតអ្នកបោះឆ្នោតឱ្យជឿថាវាជាប្រអប់ប្រមូលសន្លឹកឆ្នោតផ្លូវការ។
 • សូមកុំ រំខាន ឬជ្រៀតជ្រែកជាមួយច្បាប់ចម្លងលទ្ធផលនៃការបោះឆ្នោត។
 • សូមកុំ បង្ខិតបង្ខំ ឬបញ្ឆោតបុគ្គលដែលមិនអាចអាន ឬចាស់ជរាឱ្យបោះឆ្នោតឱ្យ ឬប្រឆាំងនឹងបេក្ខជន ឬវិធានការដែលផ្ទុយនឹងចេតនារបស់ពួកគេ។
 • សូមកុំ ធ្វើខ្លួនដូចជាមន្ត្រីរៀបចំការបោះឆ្នោត នៅពេលដែលអ្នកមិនមែនជាបុគ្គលនោះទេ។
 • និយោជក មិនអាចទាមទារ ឬសុំឱ្យនិយោជិតរបស់ពួកគេនាំយកសន្លឹកឆ្នោតបោះតាមសំបុត្រទៅធ្វើការ ឬសុំឱ្យនិយោជិតរបស់ពួកគេបោះឆ្នោតសន្លឹកឆ្នោតរបស់ពួកគេនៅកន្លែងធ្វើការនោះទេ។ នៅពេលបើកប្រាក់បៀវត្សរ៍ ឬប្រាក់ឈ្នួល និយោជកមិនអាចភ្ជាប់សម្ភារៈដែលប៉ុនប៉ងមានឥទ្ធិពលលើគំនិតនយោបាយ ឬសកម្មភាពរបស់និយោជិតរបស់ពួកគេឡើយ។
 • សមាជិកក្រុមការងារមណ្ឌលបោះឆ្នោត មិនអាចព្យាយាមកំណត់ពីរបៀបដែលអ្នកបោះឆ្នោតបានបោះឆ្នោតរបស់ពួកគេទេ ឬប្រសិនបើព័ត៌មាននោះត្រូវបានរកឃើញ សូមបញ្ជាក់ពីរបៀបដែលអ្នកបោះឆ្នោតបានបោះឆ្នោតលើសន្លឹកឆ្នោតរបស់ពួកគេ។
 • ការហាមឃាត់លើសកម្មភាពទាក់ទងនឹងអំពើបំផ្លែងដំណើរការបោះឆ្នោតដែលបានសង្ខេបមកខាងលើមានចែងក្នុងជំពូកទី 6 នៃផ្នែកទី 18 នៃក្រមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា។

ដើម្បីមើល ឬទាញយកព័ត៌មាននេះជាទម្រង់ pdf សូមចុចទីនេះ។

ប្រសិនបើអ្នកមានសំណួរ ឬត្រូវការជំនួយក្នុងការបោះឆ្នោតមុននេះ សូមទូរស័ព្ទមកការិយាល័យរបស់យើងតាមរយៈលេខ 1-800-815-2666 ឬផ្ញើអ៊ីមែល voterinfo@rrcc.lacounty.gov

Icon - Close