ការបោះឆ្នោតតាមប្រៃសណីយ៍ក្នុងខោនធី Los Angeles
ជម្រើសបោះឆ្នោតប្រកបដោយសុវត្ថិភាព ងាយស្រួល និងពេញនិយម
អ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតទាំងអស់នៅក្នុងខោនធីLos Angeles នឹងទទួលបានសន្លឹកឆ្នោតតាមប្រៃសណីយ៍។ អ្នកអាចបោះឆ្នោតដោយសុវត្ថិភាពនៅគេហដ្ឋានរបស់អ្នក ដោយផ្ញើសន្លឹកឆ្នោតអ្នកតាមប្រៃសណីយ៍ត្រឡប់មកវិញ។"
ការផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ នឹងចាប់ផ្តើមមិនឱ្យយឺតជាង 29 ថ្ងៃ ក្នុងកុំឡុងមុនថ្ងៃបោះឆ្នោតនឹងមកដល់។
របៀបផ្ញើសន្លឹកឆ្នោតរបស់អ្នក ត្រឡប់មកវិញ
មានជម្រើសជាច្រើនអំពីរបៀបផ្ញើសន្លឹកឆ្នោតរបស់អ្នក ត្រឡប់មកវិញ៖
ប្រសិនបើសន្លឹកឆ្នោតរបស់អ្នកមានត្រាប្រៃសណីយ៍ត្រឹមថ្ងៃបោះឆ្នោតហើយការិយាល័យរបស់យើងទទួលបានសន្លឹកឆ្នោតនោះក្នុងរយៈពេល 7 ថ្ងៃ (EC, § 3020(b).) យើងនឹងដំណើរការ ផ្ទៀងផ្ទាត់ និងរាប់សន្លឹកឆ្នោតនោះ។ ដើម្បីធានាថាសន្លឹកឆ្នោតរបស់អ្នកត្រូវបានទទួលទាន់ពេលវេលា យើងសូមណែនាំអ្នកឱ្យផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍យ៉ាងហោចណាស់ 7 ថ្ងៃ មុនថ្ងៃបោះឆ្នោតនឹងមកដល់។
ទាញយកតំណរភ្ជាប់ និងចែករំលែកជាមួយសហគមន៍របស់អ្នក៖ របៀបប្រគល់សន្លឹកឆ្នោតតាមប្រៃសណីយ៍
របៀបតាមដានស្ថានភាពសន្លឹកឆ្នោតរបស់អ្នក
ទទួលសារជាអក្សរ តាមអ៊ីមែល និង/ឬសារសម្លេងស្វ័យប្រវត្តិដែលមានព័ត៌មានផ្ទាល់ខ្លួនអំពីសន្លឹកឆ្នោតតាមប្រៃសណីយ៍របស់អ្នក ដោយចុះឈ្មោះចូលប្រើសេវា Where’s My Ballot។ សេវានេះឥតគិតថ្លៃ និងមានសម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតទាំងអស់ ដោយផ្តល់ព័ត៌មានថ្មីៗអំពីទីតាំងសន្លឹកឆ្នោតរបស់អ្នក និងពេលវេលាដែលអ្នកអាចរំពឹងថាគេនឹងទទួលបានសន្លឹកឆ្នោតរបស់អ្នក។
ចូលទៅប្រើសេវា តើសន្លឹកឆ្នោតរបស់ខ្ញុំនៅឯណា? WHERE'S MY BALLOT
ស្នើសុំសន្លឹកឆ្នោតជំនួស
យើងអាចផ្ញើសន្លឹកឆ្នោតជំនួសតាមប្រៃសណីយ៍ជូនអ្នក ទៅកាន់លំនៅដ្ឋានបច្ចុប្បន្ន ឬអាសយដ្ឋានបណ្តោះអាសន្នរបស់អ្នក សម្រាប់ការបោះឆ្នោតលើកនេះ។ នេះជាការស្នើសុំតែម្តងប៉ុណ្ណោះ ហើយនឹងមិនធ្វើឱ្យមានការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ចំពោះការចុះឈ្មោះបោះឆ្នោតរបស់អ្នកឡើយ។ ថ្ងៃចុងក្រោយសម្រាប់ការស្នើសុំសន្លឹកឆ្នោតជំនួស គឺថ្ងៃអង្គារ ទី 27 ខែតុលា។
ស្នើសុំសន្លឹកឆ្នោតជំនួស
ពិនិត្យមើលថាតើសន្លឹកឆ្នោតរបស់អ្នកត្រូវបានទទួល និងរាប់រួចហើយឬនៅ
អ្នកបោះឆ្នោតអាចបញ្ជាក់ថា សន្លឹកឆ្នោតរបស់ពួកគេត្រូវបានទទួល និងរាប់បញ្ចូលរួចហើយ តាមរយៈឧបករណ៍ពិនិត្យស្ថានភាពសន្លឹកឆ្នោតតាមប្រៃសណីយ៍ Vote by Mail Status Tool។
កម្មវិធីពិនិត្យស្ថានភាពសន្លឹកឆ្នោតតាមប្រៃសណីយ៍ ត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់យប់។ ប្រសិនបើអ្នកទទួលបានការជូនដំណឹងបញ្ជាក់ពី Ballot Trax នោះកម្មវិធីពិនិត្យស្ថានភាពសន្លឹកឆ្នោតតាមប្រៃសណីយ៍ VBM នឹងបង្ហាញស្ថានភាពសន្លឹកឆ្នោតរបស់អ្នកនៅថ្ងៃបន្ទាប់។
តើអ្នកត្រូវការអ្នកតំណាងដើម្បីទៅយកសន្លឹកឆ្នោតតាមប្រៃសណីយ៍របស់អ្នកទេ?
អ្នកបោះឆ្នោតដែលត្រូវការ ឬតម្រូវឱ្យមានអ្នកតំណាងទៅទទួលយកសន្លឹកឆ្នោតជំនួសត្រូវបំពេញ និងប្រគល់ត្រឡប់មកវិញនូវ ពាក្យស្នើសុំសន្លឹកឆ្នោតប្រៃសណីយ៍ជំនួស តាមរយៈអ្នកតំណាង។
សេចក្តីថ្លែងការណ៍របស់អ្នកតំណាង (ជំហានទី 8) ត្រូវចុះហត្ថលេខានៅចំពោះមុខបុគ្គលិករបស់ការិយាល័យចុះបញ្ជី-មន្ត្រីកត់ត្រា។ ពាក្យស្នើសុំនេះត្រូវប្រគល់ជូនដោយផ្ទាល់ទៅការិយាល័យចុះបញ្ជី-កត់ត្រា/ស្មៀន ប្រចាំខោនធី ដោយតំណាងរបស់អ្នកបោះឆ្នោត។ តំណាងរបស់អ្នកបោះឆ្នោតនឹងទទួលបានសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ ជំនួសអ្នកបោះឆ្នោតនៅថ្ងៃដដែល។
ការប្រគល់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ
ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ ត្រូវប្រគល់ជូនការិយាល័យចុះបញ្ជី-កត់ត្រា/ស្មៀនខោនធី Los Angeles។ នៅពេលការិយាល័យរបស់យើងទទួលបាន និងដំណើរការតាមសំណើ បន្ទាប់ពីនោះសន្លឹកឆ្នោតតាមប្រៃសណីយ៍ថ្មីមួយ នឹងត្រូវផ្ញើទៅកាន់អាសយដ្ឋានដែលបានផ្តល់នៅក្នុងពាក្យស្នើសុំ។
ខាងក្រោមនេះជាជម្រើសងាយស្រួលសម្រាប់ការប្រគល់មកវិញរបស់អ្នក៖
បោះឆ្នោតតាមប្រៃសណីយ៍
មន្ត្រីចុះបញ្ជី-មន្ត្រីកត់ត្រា/ស្មៀនខោនធី
ប្រអប់សំបុត្រលេខ 60002
City of Industry, CA 91716-0002
ស្នើសុំសន្លឹកឆ្នោតជាភាសាផ្សេង
ខោនធី L.A. ផ្តល់សេវាកម្មភាសាពេញលេញ និង/ឬជំនួយជាភាសារហូតដល់ 18 ភាសា។
ដើម្បីស្នើសុំសន្លឹកឆ្នោត ឬឯកសារបោះឆ្នោតជាភាសាផ្សេង សូមទូរស័ព្ទទៅផ្នែកសេវាពហុភាសា របស់យើងតាមលេខ 800-815-2666 ជម្រើសទី 3។