Skip to Content

ប្រអប់ទម្លាក់សន្លឹកឆ្នោត

Drop Box

អំពីកម្មវិធីប្រអប់ទម្លាក់សន្លឹកឆ្នោតបោះតាមសំបុត្រ

កម្មវិធី អំពីកម្មវិធីប្រអប់ទម្លាក់សន្លឹកឆ្នោតបោះតាមសំបុត្រ បានចាប់ផ្តើមនៅក្នុងឆ្នាំ 2017 ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីផ្តល់ឱ្យអ្នកបោះឆ្នោតនូវជម្រើសដ៏មានសុវត្ថិភាពមួយក្នុងការប្រគល់សន្លឹកឆ្នោតរបស់ពួកគេ។

ប្រអប់ទម្លាក់សន្លឹកឆ្នោតផ្តល់ឱ្យអ្នកបោះឆ្នោតនូវវិធីសាស្រ្តសុវត្ថិភាព អាចចូលប្រើបាន និងវិធីសាស្រ្តគ្មានការប៉ះពាល់ ដើម្បីប្រគល់សន្លឹកឆ្នោតដែលបានបោះឆ្នោតរួចរបស់ពួកគេ។


អ្វីដែលលោកអ្នកត្រូវដឹង

  • ប្រអប់ទម្លាក់សន្លឹកឆ្នោតមានសម្រាប់អ្នកបោះឆ្នោតចាប់ពី 29 ថ្ងៃមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត
  • ប្រអប់ទម្លាក់សន្លឹកឆ្នោតបិទនៅម៉ោង 8 យប់នៅថ្ងៃបោះឆ្នោត
  • ប្រអប់ទម្លាក់សន្លឹកឆ្នោតត្រូវបានចាប់ភ្ជាប់យ៉ាងមាំទៅក្នុងកំរាលស៊ីម៉ងត៍ ឬដាក់ច្រវ៉ាក់ជាប់នៅនឹងកន្លែង
  • ប្រអប់ទម្លាក់សន្លឹកឆ្នោតត្រូវបានរចនាឡើងជាមួយនឹងលក្ខណៈសុវត្ថិភាពពិសេស ដូចដែលបានកំណត់នៅក្នុងបទប្បញ្ញត្តិរបស់រដ្ឋ
  • ប្រអប់ទម្លាក់សន្លឹកឆ្នោត មានលាបថ្នាំការពារពីខាងក្រៅ ដើម្បីកាត់បន្ថយការគូសក្រវ៉េមក្រវ៉ាម ឬការខូចខាតជាអចិន្ត្រៃយ៍
  • សន្លឹកឆ្នោតត្រូវបានប្រមូលជាទៀងទាត់ ដោយបុគ្គលិករៀបចំការបោះឆ្នោតពីររូប
  • ខោនធីធ្វើការជាមួយភ្នាក់ងារអនុវត្តច្បាប់ ក្រុង អ្នកពាក់ព័ន្ធក្នុងតំបន់ និងអង្គការសហគមន៍មូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងការពារប្រអប់ទាំងអស់

បញ្ជីផ្ទៀងផ្ទាត់សន្លឹកឆ្នោតដែលបានបញ្ជូនមក

មុនពេលអ្នកទម្លាក់សន្លឹកឆ្នោតបោះតាមសំបុត្ររបស់អ្នក សូមប្រាកដថា៖

  • ដាក់សន្លឹកឆ្នោត (ច្រើន) របស់អ្នកទៅក្នុងស្រោមសំបុត្រផ្លូវការ សំរាប់បញ្ជូនត្រឡប់មកវិញ
  • បិទស្រោមសំបុត្រផ្លូវការសំរាប់បញ្ជូនត្រឡប់មកវិញដោយសុវត្ថិភាព
  • ចុះហត្ថលេខា និងចុះកាលបរិច្ឆេទនៅខាងក្រោយស្រោមសំបុត្រផ្លូវការ សំរាប់បញ្ជូនត្រឡប់មកវិញ

របៀបពិនិត្យមើលថាតើសន្លឹកឆ្នោតរបស់អ្នកត្រូវបានទទួល និងរាប់

បន្ទាប់ពីប្រគល់សន្លឹកឆ្នោតដែលបានបោះឆ្នោតរបស់អ្នកតាមរយៈប្រអប់ទម្លាក់ ឬតាមប្រៃសណីយ៍ អ្នកអាចពិនិត្យមើលសន្លឹកឆ្នោតរបស់អ្នក ដើម្បីប្រាកដថាវាត្រូវបានទទួល និងបូកសរុបតាមរយៈឧបករណ៍ស្ថានភាពបោះឆ្នោតតាមសំបុត្របស់យើង (Vote by Mail Status Tool) ។


រាយការណ៍អំពីបញ្ហាជាមួយប្រអប់ទម្លាក់សន្លឹកឆ្នោត

វាគឺជាបេសកកម្មរបស់យើង ដើម្បីរក្សាភាពត្រឹមត្រូវនៃការបោះឆ្នោតទាំងអស់ប្រកបដោយតម្លាភាព និងអាចចូលដំណើរការបាន។ បើឃើញអ្វីគួរឲ្យសង្ស័យ សូមរាយការណ៍មក!

រាយការណ៍អំពីបញ្ហា


ការឃោសនារកសម្លេងឆ្នោតត្រូវបានហាមឃាត់!

ការបំពានអាចនាំទៅដល់ការផាកពិន័យ និង/ឬជាប់ពន្ធនាគារ ។

នៅទីណា?

  • នៅក្នុងតំបន់ជុំវិញជិតៗរបស់មនុស្សដែលកំពុងឈរតម្រង់ជួរដើម្បីបោះឆ្នោតរបស់ពួកគេ ឬក្នុងចម្ងាយ 100 ហ្វីតពីច្រកចូលនៃកន្លែងបោះឆ្នោត ការបោះឆ្នោតតាមដងផ្លូវ ឬប្រអប់ទម្លាក់ឆ្នោត សកម្មភាពខាងក្រោមត្រូវបានហាមឃាត់។

តើសកម្មភាពអ្វីខ្លះដែលត្រូវបានហាមឃាត់?

  • មិនត្រូវស្នើសុំឱ្យបុគ្គលម្នាក់បោះឆ្នោតឱ្យ ឬប្រឆាំងនឹងបេក្ខជន ឬវិធានការសន្លឹកឆ្នោតនោះទេ។
  • មិនត្រូវបង្ហាញឈ្មោះ រូបភាព ឬនិមិត្តសញ្ញារបស់បេក្ខជននោះទេ។
  • មិនត្រូវរារាំងការចូលប្រើប្រាស់ ឬដើររារែក នៅក្បែរប្រអប់ទម្លាក់សន្លឹកឆ្នោតនោះទេ ។
  • មិនត្រូវផ្តល់សម្ភារៈ ឬព័ត៌មានដែលអាចស្តាប់បានសម្រាប់ ឬប្រឆាំងនឹងបេក្ខជន ឬវិធានសន្លឹកឆ្នោតណាមួយនៅជិតកន្លែងបោះឆ្នោត មណ្ឌលបោះឆ្នោត ឬប្រអប់ទម្លាក់សន្លឹកឆ្នោតនោះទេ។
  • មិនត្រូវផ្សព្វផ្សាយញត្តិទាមទារណាមួយ រួមទាំងសម្រាប់ការផ្តួចផ្តើមគំនិត ការធ្វើប្រជាមតិ ការបោះឆ្នោតដកតំណែង ឬការតែងតាំងបេក្ខជននោះទេ។
  • មិនត្រូវចែកចាយ បង្ហាញ ឬស្លៀកសម្លៀកបំពាក់ណាមួយ (មួក អាវ សញ្ញា ប៊ូតុង ស្ទីគ័រ) ដែលរួមបញ្ចូលឈ្មោះបេក្ខជន រូបភាព និមិត្តសញ្ញា និង/ឬគាំទ្រ ឬប្រឆាំងបេក្ខជន ឬវិធានការសន្លឹកឆ្នោតនោះទេ។
  • មិនត្រូវបង្ហាញព័ត៌មាន ឬនិយាយទៅកាន់អ្នកបោះឆ្នោតអំពីសិទ្ធិបោះឆ្នោតរបស់អ្នកបោះឆ្នោតនោះទេ។
  • ការហាមឃាត់អំពីការទាក់ទាញរកសម្លេងឆ្នោតដែលត្រូវបានសង្ខេបមកខាងលើ មានចែងក្នុងមាត្រា 7 នៃជំពូកទី 4 ផ្នែកទី 18 នៃក្រមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា ។

ការប្រព្រឹត្តិអំពើពុករលួយក្នុងដំណើរការបោះឆ្នោតត្រូវបានហាមឃាត់

អ្នកដែលបំពាននឹងទទួលរងការពិន័យ និង/ឬ ការជាប់ពន្ធនាគារ

តើសកម្មភាពអ្វីខ្លះដែលត្រូវបានហាមឃាត់?

  • មិនត្រូវប្រព្រឹត្ត ឬមានបំណងប្រព្រឹត្តអំពើបន្លំក្នុងការបោះឆ្នោត។
  • មិនត្រូវផ្តល់ប្រភេទនៃសំណង ឬការសូកប៉ាន់ណាមួយ ដល់បុគ្គលណាក៏ដោយក្នុងទម្រង់ណាមួយ ឬដោយមធ្យោបាយណាមួយ ជាការបញ្ចុះបញ្ចូលក្នុងបំណងបញ្ចុះបញ្ចូលទៅដល់បុគ្គលណាម្នាក់ ដើម្បីបោះឆ្នោត ឬមិនឲ្យធ្វើការបោះឆ្នោត។
  • មិនត្រូវបោះឆ្នោតដោយខុសច្បាប់។
  • មិនត្រូវព្យាយាមបោះឆ្នោត ឬជួយអ្នកដទៃឱ្យបោះឆ្នោត នៅពេលដែលមិនមានសិទ្ធិបោះឆ្នោត។
  • មិនត្រូវចូលរួមក្នុងយុទ្ធនាការឃោសនាទាក់ទាញរកសម្លេងឆ្នោត ថតរូប ឬកត់ត្រាអ្នកបោះឆ្នោតដែលចូល ឬចេញពីទីតាំងមណ្ឌលបោះឆ្នោត។ ឬរារាំងសកម្មភាពចេញ ចូលឬចតរថយន្តនោះទេ ។
  • មិនត្រូវបង្កផលវិបាកដល់សិទ្ធិបោះឆ្នោតរបស់បុគ្គលម្នាក់ ឬរារាំងអ្នកបោះឆ្នោតមិនឱ្យបោះឆ្នោត ពន្យារពេលដំណើរការបោះឆ្នោត; ឬការផ្តល់យោបល់ដោយការបោកបន្លំដល់បុគ្គលណាម្នាក់ថាខ្លួនមិនមានសិទ្ធិបោះឆ្នោត ឬមិនបានចុះឈ្មោះបោះឆ្នោត។
  • មិនត្រូវប៉ុនប៉ងពិនិត្យបញ្ជាក់រកមើលពីរបៀបដែលអ្នកបោះឆ្នោតធ្វើការបោះឆ្នោតនោះទេ។
  • មិនត្រូវកាន់កាប់ ឬរៀបចំឱ្យមាននរណាម្នាក់កាន់កាប់អាវុធ ក្នុងបរិវេណនៃកន្លែងបោះឆ្នោត លើកលែងតែក្នុងករណីមួយចំនួន។
  • មិនត្រូវបង្ហាញខ្លួន ឬរៀបចំឱ្យនរណាម្នាក់បង្ហាញខ្លួនក្នុងឯកសណ្ឋានជាមន្ត្រីរក្សាសន្តិសុខ អ្នកយាម ឬបុគ្គលិកសន្តិសុខ ក្នុងបរិវេណនៃកន្លែងបោះឆ្នោត លើកលែងក្នុងករណីយមួយចំនួន។
  • មិនត្រូវប៉ះពាល់ ឬជ្រៀតជ្រែកជាមួយនឹងសមាសធាតុណាមួយនៃប្រព័ន្ធបោះឆ្នោតនោះទេ។
  • មិនត្រូវក្លែងបន្លំ បន្លំ ឬប៉ះពាល់ទៅសន្លឹកបញ្ជូនត្រលប់នសការបោះឆ្នោតនោះទេ។
  • មិនត្រូវកែប្រែសន្លឹកបញ្ជូនត្រលប់នៃការបោះឆ្នោតនោះទេ។
  • មិនត្រូវប៉ះពាល់ បំផ្លាញ ឬកែប្រែបញ្ជីបោះឆ្នោតណាមួយ សន្លឹកឆ្នោតផ្លូវការ ឬប្រអប់ដាក់សន្លឹកឆ្នោតនោះទេ។
  • មិនត្រូវបង្ហាញប្រអប់ប្រមូលសន្លឹកឆ្នោតមិនផ្លូវការណាមួយដែលអាចបោកបញ្ឆោតអ្នកបោះឆ្នោតឱ្យជឿថាវាជាប្រអប់ប្រមូលសន្លឹកឆ្នោតជាផ្លូវការនោះទេ។
  • មិនត្រូវប៉ះពាល់ ឬជ្រៀតជ្រែក លើច្បាប់ថតចម្លងលទ្ធផលនៃការបោះឆ្នោតនោះទេ។
  • មិនត្រូវបង្ខិតបង្ខំ ឬបោកបញ្ឆោតបុគ្គលដែលមិនចេះអក្ស ឬមនុស្សចាស់ឱ្យបោះឆ្នោតឱ្យ ឬប្រឆាំងនឹងបេក្ខជនណាម្នាក់ ឬវិធានការដែលផ្ទុយនឹងគោលបំណងរបស់ពួកគេនោះទេ។
  • មិនត្រូវដើរតួជាមន្រ្តីបោះឆ្នោតនៅពេលអ្នកមិនមែនជាមន្រ្តីបោះឆ្នោតនោះទេ។
  • និយោជកមិនអាចទាមទារ ឬស្នើសុំឱ្យនិយោជិតរបស់ពួកគេនាំយកសន្លឹកឆ្នោតបោះតាមសំបុត្ររបស់ខ្លួនមកកន្លែងធ្វើការ ឬស្នើឱ្យនិយោជិតរបស់ពួកគេបោះឆ្នោតនៅកន្លែងធ្វើការនោះទេ។ នៅពេលបើកប្រាក់បៀវត្សរ៍ ឬប្រាក់ឈ្នួល និយោជកមិនអាចភ្ជាប់ឯកសារផ្សេងៗដែលមានបំណងជះឥទ្ធិពលដល់ជម្រើស ឬសកម្មភាពនយោបាយរបស់និយោជិតរបស់ខ្លួននោះទេ។
  • សមាជិកក្រុមប្រឹក្សាប្រចាំមណ្ឌលមិនអាចប៉ុនប៉ងកំណត់ពីរបៀបដែលអ្នកបោះឆ្នោតធ្វើការបោះឆ្នោតនោះទេ ឬប្រសិនបើព័ត៌មាននោះត្រូវបានដឹង សូមលាតត្រដាងពីរបៀបដែលអ្នកបោះឆ្នោតទម្លាក់សន្លឹកឆ្នោតរបស់ខ្លួន។
  • ការហាមឃាត់លើសកម្មភាពដែលទាក់ទងទៅនឹងអំពើពុករលួយក្នុងដំណើរការបោះឆ្នោតដែលត្រូវបានសង្ខេបខាងលើមានបង្ហាញជាព័ត៌មានលម្អិតនៅក្នុងជំពូកទី 6 នៅផ្នែកទី 18 នៃក្រមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា។

ដើម្បីមើលឬទាញយកព័ត៌មាននេះជាទម្រង៉ pdf សូមចុចត្រង់នេះ

Icon - Close