ប្រវត្តិរូប
ក្នុងឆ្នាំ 2006 និតិបញ្ញត្តិសហព័ន្ធបានអនុមតិការផ្តល់ការពង្រីកមាត្រាភាសាភាគតិចនៃច្បាប់សិទិ្ធបោះឆ្នោត (VRA) ឆ្នាំ 1965។  ខោនធីណាដែលមានអ្នកស្រុករស់នៅច្រើនជាង 10,000  ដែលមានភាសាដើមកំណើតមិនមែនជាភាសាអង់គ្លេស ហើយដែលបានបញ្ជាក់នៅលើសំណុំបែបបទជំរៀនប្រជាជនសហរដ្ឋរបស់ពួកគេនូវការខ្វះខាតជំនាញភាសាអង់គ្លេស តម្រូវឲ្យផ្តល់ជូននូវសម្ភារៈបោះឆ្នោតបោះឆ្នោតជាភាសាដែលបានបញ្ជាក់។  ភាសាចាត់ទុកថាត្រូវបានធានារ៉ាប់រងដោយ VRA ថាជាចាំបាច់សំរាប់សម្ភារៈបោះឆ្នោតដែលបានបកប្រែរបស់ខោនធី ប្រសិនបើ (1) ពលរដ្ឋច្រើនជាង 5%   ដែលគ្រប់អាយុបោះឆ្នោត ដែលជាសមាជិកអ្នកនិយាយភាសាតែមួយ ភាសាភាគតិច ហើយជំនាញភាសាអង់គ្លេសនៅមានកម្រិតឬ (2) ពលរដ្ឋច្រើនជាង 10,000  នាក់ដែលគ្រប់អាយុបោះឆ្នោត ដែលជាអ្នកនិយាយតែមួយភាសាភាគតិច ហើយជំនាញភាសាអង់គ្លេសនៅមានកម្រិត។
ភាសាអាណត្តិ
ខោនធី Los Angeles  បច្ចុប្បន្នតម្រូវឲ្យផ្តល់នូវជំនួយភាសាដូចតទៅនេះ  ដល់អ្នកបោះឆ្នោត VRA បន្ថែមលើភាសាអង់គ្លេស៖
•ភាសាចិន
•ភាសាហ៊ិនឌី
•ភាសាជប៉ុន
•ភាសាខ្មែរ
•ភាសាកូរ៉េ
•ភាសាអេស្ប៉ាញ៉ុល
•ភាសាតាកាឡូក៍/ហ្វីលីពីន
•ភាសាថៃ
•ភាសាវៀតណាម
 
សេវា
កម្មវិធីផ្តល់សេវាពហុភាសាសម្រាប់អ្នកបោះឆ្នោតរបស់ខោនី Los Angeles ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនសេវា
ដល់អ្នកបោះឆ្នោតដែលត្រូវការជំនួយភាសា។ សេវាទាំងនេះរួមមាន៖
    - សម្ភារៈបោះឆ្នោតដែលបានបកប្រែ
 
    កូនសៀវភៅសន្លឹកឆ្នោតគំរូដែលបានបកប្រែរួចមួយក្បាល នឹងត្រូវបានផ្ញើទៅអ្នកបោះឆ្នោតទាំងឡាយដែល
    បានស្នើសុំសម្ភារៈបកប្រែ។  កូនសៀវភៅសន្លឹកឆ្នោតគំរូមានតារាងបញ្ជីបេក្ខជន ព័ត៌មានរបស់បេក្ខជន និង
    វិធានការ ហើយផ្តល់ព័ត៌មានអំពីកន្លែងទៅបោះឆ្នោត របៀបស្នើសុំសន្លឹកឆ្នោតបោះតាមសំបុត្រ និងការណែ
    នាំអំពីរបៀបប្រើប្រាស់គ្រឿងបរិក្ខារបោះឆ្នោត។
    
    - ជំនួយពីរភាសានៅកន្លែងបោះឆ្នោត
    
 
    អ្នកបោះឆ្នោតដែលមានជំនាញភាសាអង់គ្លេសនៅមានកម្រិត អាចទទួលជំនួយជាភាសារបស់ពួកគេ នៅថ្ងៃ
    បោះឆ្នោតនៅការដ្ឋានបោះឆ្នោតភាគច្រើន ទូទាំងខោនធី។
    
    - ទូរស័ព្ទឆ្លើយតបទាន់ហេតុការណ៍សម្រាប់ ជំនួយការនិយាយពីរភាសា៖ 1-800-481-8683
    
 
    អ្នកបោះឆ្នោតអាចហៅមកលេខទូរស័ព្ទឥតគិតថ្លៃ ដើម្បីស្នើសុំសម្ភារៈបោះឆ្នោតដែលបានបកប្រែហើយនោះ
    ដើម្បីបានផ្ញើទៅឲ្យពួកគេរៀងរាល់ការបោះឆ្នោត។ ពួកគេក៏អាចទទួលបានព័ត៌មានអំពីឬស្នើសុំកន្លែងការ
    ដ្ឋានបោះឆ្នោត, ប័ណ្ណចុះឈ្មោះសម្រាប់អ្នកបោះឆ្នោតចេះនិយាយពីរភាសា, ទម្រង់ដាក់ពាក្យសុំបោះឆ្នោត
    តាមសំបុត្រដែលបានបកប្រែ និងកូនសៀវភៅសន្លឹកឆ្នោតគំរូ។