Skip to Content

កម្មវិធីជ្រើសរើសសិស្សជាភ្នាក់ងាររៀបចំការបោះឆ្នោត

Student Election Workers

កម្មវិធីរបស់ខោនធី Los Angeles ផ្តល់ឱកាសដ៏គួរឱ្យរំភើបដល់សិស្សវិទ្យាល័យ ក្នុងការបម្រើការងារជាភ្នាក់ងាររៀបចំការបោះឆ្នោតនានារបស់ខោនធី Los Angeles។

សិស្សដែលចូលរួមនឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការបំពេញការងាររបស់ខ្លួន ព្រមទាំងទទួលបានបទពិសោធន៍ផ្ទាល់អំពីការងារដ៏មានតម្លៃនេះ ក្នុងការស្វែងយល់អំពីដំណើរការប្រជាធិបតេយ្យ។

សូមអរគុណចំពោះសេវាកម្មការងាររបស់អ្នក

សារពីលោក Dean C. Logan នាយកការិយាល័យ មន្ត្រីចុះបញ្ជីអ្នកបោះឆ្នោត-មន្ត្រីកត់ត្រា/ស្មៀនខោនធី ជូនដល់ភ្នាក់ងាររៀបចំការបោះឆ្នោត។

សេចក្តីណែនាំ — សន្ទស្សន៌ព្យាករណ៍ទីផ្សារ និងលទ្ធផលការបោះឆ្នោត

លក្ខខណ្ឌតម្រូវ

សិស្សដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម ដើម្បីអាចចូលរួមបម្រើការងារជាភ្នាក់ងារជួយរៀបចំការបោះឆ្នោត៖

  • ត្រូវតែ មានអាយុយ៉ាងតិច 16 ឆ្នាំ នៅពេលដល់ថ្ងៃបោះឆ្នោត
  • ត្រូវតែ កំពុងសិក្សានៅគ្រឹះស្ថានអប់រំមធ្យមសិក្សារដ្ឋ ឬឯកជន (វិទ្យាល័យ)
  • ត្រូវតែ ជាពលរដ្ឋសហរដ្ឋអាមេរិក ឬជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ក្នុងសហរដ្ឋអាមេរិក (អ្នកកាន់ប័ណ្ណបៃតង Green Card)
  • មានលទ្ធផលសិក្សាល្អ៖ មានពិន្ទុមធ្យមភាគ (GPA) ចាប់ពី 2.5 ឡើងទៅ
  • ត្រូវតែ មានការយល់ព្រមពីគ្រូបង្រៀន និងមាតាបិតា ឬអាណាព្យាបាល

ដាក់ពាក្យជាសិស្សស្នើសុំចូលរួមជាភ្នាក់ងាររៀបចំការបោះឆ្នោត

ជាដំបូង ត្រូវបំពេញទម្រង់បែបបទយល់ព្រម ដោយមានហត្ថលេខារបស់សិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មាតាបិតា ឬអាណាព្យាបាលរបស់សិស្ស និងគ្រូបង្រៀន ឬអ្នកប្រឹក្សារបស់សិស្ស។ សូមទាញយកច្បាប់ចម្លងនៃបែបបទ ទម្រង់ការយល់ព្រម (Consent Form)។

ទីពីរ សូមភ្ជាប់ទម្រង់បែបបទយល់ព្រម (Consent Form) ជាមួយនឹងពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (តាមរយៈតំណភ្ជាប់ខាងក្រោម)។ 

បំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ៖

ដាក់ពាក្យឥឡូវនេះ

ភារកិច្ច និងការទទួលខុសត្រូវរបស់សិស្សដែលបម្រើការងារក្នុងការបោះឆ្នោត

  • ចូលរួមវគ្គបណ្តុះបណ្តាល
  • ជួយរៀបចំបើក និងបិទមជ្ឈមណ្ឌលបោះឆ្នោត
  • ជួយសម្រួល និងផ្តល់ជំនួយដល់អ្នកបោះឆ្នោតពេញមួយថ្ងៃ

អត្ថប្រយោជន៍សិស្សដែលបំរើការងារក្នុងការបោះឆ្នោត

  • ទទួលបានប្រាក់ចំនួន 100 ដុល្លារ សម្រាប់ថ្ងៃនីមួយៗដែលបានបំពេញការងារនៅមជ្ឈមណ្ឌលបោះឆ្នោត 
  • ទទួលបានប្រាក់ចំនួន 80 ដុល្លារ សម្រាប់ការចូលរួមវគ្គបណ្តុះបណ្តាលការងារបម្រើការបោះឆ្នោត 
  • បុគ្គលិកបម្រើការងារក្នុងការបោះឆ្នោតដែលចេះនិយាយបាន ពីរភាសា និងអាចនិយាយភាសាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប្រើការបាន នឹងទទួលបានប្រាក់រង្វាន់ចំនួន 100 ដុល្លារ បន្ថែម (សូមមើលបញ្ជីភាសាខាងក្រោម)
  • ទទួលបានក្រេឌីតសម្រាប់ការបម្រើសេវាសហគមន៍ ឬការសិក្សាតាមរយៈការបម្រើសេវា 
  • សិស្សដែលបម្រើការងារក្នុងការបោះឆ្នោត នឹងត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកពីសាលារៀនដោយមានការអនុគ្រោះ នៅថ្ងៃដែលពួកគេបំពេញការងារក្នុងពេលបោះឆ្នោត។ 
  • ទទួលបានបទពិសោធន៍ផ្ទាល់ក្នុងការស្វែងយល់អំពីដំណើរការប្រជាធិបតេយ្យ 
  • ជួយបង្កើនភាពទាក់ទាញនៅក្នុងពាក្យស្នើសុំចូលរៀននៅមហាវិទ្យាល័យ ពាក្យស្នើសុំអាហារូបករណ៍ និងប្រវត្តិរូបសង្ខេប (Resume) 

តើអ្នកចេះនិយាយភាសាណាមួយក្នុងចំណោមភាសាខាងក្រោមនេះដែរឬទេ? ប្រសិនបើចេះ អ្នកអាចទទួលបានប្រាក់រង្វាន់ចំនួន 100 ដុល្លារ បន្ថែមសម្រាប់សិស្សដែលបំពេញការងារជាភ្នាក់ងាររៀបចំការបោះឆ្នោត! 

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសិស្សបម្រើការងារជាភ្នាក់ងាររៀបចំការបោះឆ្នោត សូមទូរស័ព្ទមកយើងខ្ញុំតាមលេខ (213) 374-3869 ឬផ្ញើអ៊ីមែលមកយើងខ្ញុំតាមអាសយដ្ឋាន studentelectionworker@rrcc.lacounty.gov.

កិច្ចសន្យាកម្មវិធីកុំព្យូទ័រសម្រាប់បុគ្គលិកបោះឆ្នោតប្រចាំខោនធី៖ កម្មវិធី PollChief របស់ក្រុមហ៊ុន Konnech, Inc.

ព័ត៌មានសាវតា និងសំណួរដែលសួរញឹកញាប់

  • ទស្សនាវីដេអូណែនាំអំពីរបៀបដែលសិស្សនឹងក្លាយជាភ្នាក់ងាររៀបចំការបោះឆ្នោតនៅខោនធី Los Angeles។ 

     

    ទស្សនាវីដេអូបណ្តុះបណ្តាលស្តីពីការបោះឆ្នោតសម្រាប់ជនមានពិការភាពនៅខោនធី Los Angeles ជាភាសា អាមេរិកសញ្ញា (ASL)

     
  •    

    ទស្សនាវីដេអូបណ្តុះបណ្តាលស្តីពីការបោះឆ្នោតសម្រាប់ជនមានពិការភាពនៅខោនធី Los Angeles ដែលមានអក្សររត់ពីក្រោមជាភាសាផ្សេងៗ (សូមចូលទៅកាន់ការកំណត់ ដើម្បីមើលគ្រប់ភាសាទាំងអស់ដែលមាន)។ 

    បច្ចេកទេសដោះស្រាយស្ថានការណ៍ដោយមិនប្រឈមមុខដាក់គ្នា សម្រាប់វគ្គបណ្តុះបណ្តាលភ្នាក់ងាររៀបចំការបោះឆ្នោត។

    Icon - Close